adverise with khmeread 14532875656825

Messi នឹងមិន​នឹង​លេង​ឲ្យ​ក្រុម​ណា​ក្រៅពី Barcelona ឡើយ​

​កំពូល​កីឡាករ Messi ត្រូវបាន​សម្ភាសន៍​ជាមួយ​សារព័ត៌មាន France Football អំពី​ទម្រង់​លេង​របស់គាត់​និង​អនាគត និង​ពានរង្វាន់ Ballon d'Or និង​កីឡាករ Neymar និង Cristiano Ronaldo​។​

​និយាយ​ទាក់ទង​នឹង​អនាគត កីឡាករ​រូបនេះ​បាន​និយាយថា "​ខ្ញុំ​នឹងមិន​លេង​ឲ្យ​ក្លឹប​នៅ​តំបន់​អឺរ៉ុប​ណា​ឡើយ​។ Barcelona គឺជា​ផ្ទះ​របស់ខ្ញុំ​ហើយ​ខ្ញុំ​ចង់​ចូលនិវត្តន៍​នៅទីនេះ​។ ទោះជា​យ៉ាងណាក៏ដោយ វា​ក៏​អាចទៅរួច​ដែរ ដែល​ខ្ញុំ​អាច​នឹង​បញ្ចប់​អាជីព​របស់ខ្ញុំ​នៅ​ប្រទេស​អា​ហ្ស​ង់​ទីន​។ អ្វីៗ​គឺអាច​កើតឡើង​បាន​នាពេល​អនាគត ប៉ុន្តែ​ខ្ញុំ​ចង់​នៅទីនេះ​"​។​

​នៅពេលដែល​សួរ​ទាក់ទង​នឹង​គូប្រជែង​របស់ខ្លួន​គឺ​កីឡាករ Cristiano Ronaldo វីរៈបុរស​ក្រុម​អ្នកមាន​បុណ្យ​រូបនេះ​បាន​ឆ្លើយថា "​យើង​ជា​គូប្រជែង ប៉ុន្តែ​យើង​តែងតែ​គោរព​គ្នា​ទៅវិញទៅមក​និង​កោតសរសើរ​គ្នា​ទៀតផង​។ គាត់​សក្តិសម​នឹង​ទទួល​ពានរង្វាន់ Ballons d'Or ពីរដង​ចុង​ក្រោយនេះ​ណាស់​"៕​

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់