សួន​ដំណាំ​បណ្តែត​ទឹកធំ​បំផុត​របស់​ពិភពលោក​គឺ​ស្ថិតនៅ​ចក្រភព Aztec បច្ចុប្បន្ន​ជាទី​ក្រុង​ម៉ិ​ក​ស៊ី​កូ​

    ​ដោយ​រកឃើញ​នូវ​ចក្រភព Aztec ក្នុង​ឆ្នាំ ១៥១៩ លោក Cortez បាន​រកឃើញ​មនុស្ស​ចំនួន ២០០.០០០ នាក់​រស់​នៅលើ​កោះ​មួយ​នៅ​កណ្តាល​បឹង​។ Tenochtitlan ដែល​ឥឡូវ​គេ​ស្គាល់​ជាទី​ក្រុង​ម៉ិ​ក​ស៊ី​កូ ជាទី​ក្រុង​សហព័ន្ធ​ធំជាងគេ​នៅលើ​ពិភពលោក​។ ទីក្រុង​បន្ទាយ​នេះ​ពិតជា​ពិសេស​ព្រោះ​វា​ត្រូវបាន​ឡោមព័ទ្ធ​ដោយ​ទឹក​។​

​    ​ចក្រភព Aztec បាន​កសាង​សួនច្បារ​បណ្តែត​ទឹក​ដើម្បី​ចិញ្ចឹម​ប្រជាជន​របស់ខ្លួន​។ ពួកគេ​បានប្រែក្លាយ​ដី​ភក់​របស់​បឹង Texcoco ទៅជា​ដី​កសិកម្ម​។​

​    ​ដោយ​លាតសន្ធឹង ៩១ ម៉ែត្រ​និង​ទទឹង ៩ ម៉ែត្រ កសិករ​ត្បាញ​រំពាត់​ចូលគ្នា ដោយ​បង្កើតបាន​ក្បូន​ដ៏​ធំ​។ បន្ទាប់មក​ពួកគេ​បាន​ប្រមូល​ភក់​ពី​បឹង​ហើយ​ដាក់​គរ​លើ​ទូ​កនៅ​ជម្រៅ​ប្រមាណ​ជិត​មួយ​ម៉ែត្រ​។ ការធ្វើ​បែបនេះ​ដូចជា​បោះ​យុថ្កា​ទៅក្នុង​បឹង ដោយ​ត​ភ្ជាប់​ទៅនឹង​ដើមឈើ​ដែល​ដាំ​នៅក្បែរ​។ សួន​នីមួយៗ​ឡោមព័ទ្ធ​ដោយ​ប្រឡាយ​ដែល​អនុញ្ញាតឱ្យ​ទូក​ឆ្លងកាត់​បាន​។ សួន​ទាំងនេះ​លាតសន្ធឹង​លើ​ផ្ទៃ​បឹង​ប្រមាណ ៨.៩០០ ហិកតា​។​

​    ​សួន​នីមួយៗ​មាន​ដាំ​រុក្ខជាតិ ពោត សណ្តែក ប៉េងប៉ោះ ម្ទេស ល្ពៅ​និង​ផ្កា ដោយ​ផ្តល់​ទិន្នផល​ប្រាំពីរ​មុខ​ក្នុង​មួយឆ្នាំ​។​

​    ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ត្រូវ​បានរៀបចំ​បាន​យ៉ាង​ល្អ​ដើម្បី​ធានា​ការប្រមូល​ផល​បាន​ពេញ​មួយឆ្នាំ​។ គ្រោះទឹកជំនន់​ច្បាស់​ជា​បញ្ហា​នៅ​រដូវភ្លៀង ដែល​នេះ​ជាហេតុ​ធ្វើឱ្យមាន​ការរៀបចំ​ប្រព័ន្ធ​បង្ហូរទឹក​ដ៏​ស្មុគស្មាញ​ដែល​នេះ​រួមបញ្ចូល​ទាំង​ទំនប់ទឹក ទ្វារ​ទឹក និង​ប្រឡាយ​។ ទាំងនេះ​បង្ហាញ​ពី​ការរៀបចំ​ផ្នែក​កសិកម្ម​បាន​យ៉ាង​ល្អ​ដោយ​ចក្រភព Aztec​។​

​    ​មនុស្ស​នៅ​ចក្រភព​នេះ​ប្រើប្រាស់​លាមក​មនុស្ស​ដើម្បី​ធ្វើជា​ជីរ​ដែល​ត្រូវបាន​ប្រមូល​តាម​ទូក​ពី​ទីក្រុង​។ ការធ្វើ​បែបនេះ​បង្កើតឱ្យមាន​បរិស្ថានរ​ស់​នៅ​ដោយ​ផាសុខភាព​នៅ​ទីក្រុង​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត