ឪពុកម្តាយ​ទាំងឡាយ​នឹង​បានឃើញ​មុខ​កូន​ក្នុង​ផ្ទៃ​ដោយផ្ទាល់​តាមរយៈ​ឧបករណ៍ 3D Virtual Reality

    ​ឪពុកម្ដាយ​គ្រប់រូប​ឆាប់ៗ​នេះ​អាច​នឹង​បាន​មើលឃើញ​ទារក​មិនទាន់​កើត និង​ការ​វិវឌ្ឍន៍​របស់​ពួកគេ​តាមរយៈ​រូបភាព 3D​។ អ្នកស្រាវជ្រាវ​បានរួម​បញ្ចូល​បច្ចេកវិជ្ជា​ស្កែ​ន MRI ជាមួយនឹង​រូបភាព​អេកូ​ដើម្បី​បង្កើត​គំរូ​រូបភាព​ទារក​ក្នុង​ផ្ទៃ​ដូច​មែនទែន​ពិតៗ និង​សូម្បី​សរីរាង្គ​ក្នុង​របស់​ទារក​ផងដែរ​។​

​    ​ភ្ជាប់​ជាមួយនឹង​បច្ចេកវិជ្ជា VR គំរូ​រូបភាព​ទារក​ជា 3D អាចជួយ​ជំរុញ​ឱ្យ​យល់​ពី​លក្ខណៈ​របស់​ទារក​។ តិច​និ​ចនេះ​អាច​ប្រើប្រាស់​សម្រាប់​គោលបំណង​ការសិក្សា និង​ជា​វិធី​មួយ​សម្រាប់​ឪពុកម្ដាយ​អាច​មើលឃើញ​ទារក​មិនទាន់​កើត​របស់​ពួកគេ​។​

​    ​ពេល​ពាក់​ឧបករណ៍ VR អ្នកនឹង​បានឮ​សំឡេង​និង​ចង្វាក់បេះដូង​របស់​ទារ​ក ហើយ​អាច​សិក្សា​វិភាគ​ទារក​ដោយ​ការ​បំលាស់​ទី​ក្បាល​របស់​ពួកគេ​ទៀតផង​។​

​    ​ហើយ​សម្រាប់​ឧបករណ៍ VR ត្រូវ​ប្រើ​ស៊េរី​ចុងក្រោយ​គឺ Oculus Rift 2 Headset​។ ដោយឡែក​តិច​និ​ចនេះ​ត្រូវបាន​គេ​ប្រើ​នៅ​គ្លីនិក​មួយ​ក្នុង​ទីក្រុង Rio De Janeiro ប្រទេស​ប្រេ​ស៊ី​ល​រួចទៅហើយ ហើយ​អ្នកស្រាវជ្រាវ​ក៏​សង្ឃឹមថា​បច្ចេកវិជ្ជា​នេះ​នឹង​ប្រើ​យ៉ាង​ធំ​ទូលាយ​នៅ​ឆ្នាំ​ក្រោយនេះ​៕

444456 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់