samsung-banner
adverise with khmeread

សង្ស័យ​ខ្លួនឯង​មាន​ជំងឺមហារីក​ពោះវៀនធំ ពិសា​ឱសថ​ធម្មជាតិ​នេះ​ដើម្បី​ទប់ស្កាត់​កុំឱ្យ​ដុំ​សាច់​មហារីក​វិ​វត្ត​ខ្លួន​ជា​ជំងឺ​ទាន់ពេល​!

3652

    ​* តើ​រមៀត​ល្អ​សម្រាប់​អ្វីខ្លះ​?
​    ​រមៀត​ត្រូវបាន​គេ​រកឃើញថា​មាន​ផ្ទុក​សារធាតុ Antibiotic ជាង ៤០ ប្រភេទ​ផ្សេងគ្នា​ក្នុងនោះ​មាន ១៤ បង្ការ​មហារីក ១២ បង្ការ​ដុំ​សាច់ ១២ បង្ការ​ការ​រលាក និង​១០ បង្ការ​អុកស៊ីតកម្ម​។ ហេតុនេះហើយ​ទើប​រមៀត​មាន​ប្រសិទ្ធភាព​ក្នុងការ​បង្ការ​ការ​រលា​ក ប្រឆាំង​អុកស៊ីតកម្ម បង្ការ​វីរុស ប្រឆាំង​បាក់តេរី និង​ជា​ភ្នាក់ងារ​ប្រឆាំងនឹង​មហារីក​។​

​    ​* រមៀត​ព្យាបាល​មហារីក​
​    ​សារធាតុ Curcumin គឺមាន​ប្រសិទ្ធភាព​ប្រឆាំងនឹង​មហារីក​។ វា​ជា​អ្នក​សម្លាប់​កោសិកា​ដុំ​សាច់ ហើយ​និង​មិន​ប៉ះពាល់​ដល់​សុខភាព​កោសិកា​ផ្សេង​ទៀតឡើយ​។ កោសិកា​មហារីក​ពោះវៀនធំ​ក៏​អាច​បង្ក្រាប​បានដែរ​ជាមួយ​រមៀត​។ 

​    ​* របៀប​ធ្វើ​តែ​រមៀតមាស​
​    ​- រមៀត​ម៉ដ្ដ ឬ​ម្សៅ​រមៀត ពាក់កណ្ដាល​ស្លាបព្រា​កាហ្វេ​
​    ​- ទឹក​មួយ​កែវ​
​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​បាយ (​សម្រាប់​បន្ថែម​រសជាតិ​)
​    ​- ខ្ទិះដូង កន្លះ​កែវ​
​    ​- ប្រេងដូង ១ ស្លាបព្រា​បាយ​

​    ​* របៀប​ធ្វើ​៖
​    ​ដាំទឹក​ឱ្យ​ពុះ បន្ទាប់មក​ដាក់​រមៀត​ចូល និង​ដាំ​ក្នុង​កម្រិត​តិចៗ ១០ នាទី​។ ដាក់​ប្រេងដូង និង​ខ្ទិះដូង និង​ទឹកឃ្មុំ​ចូល ហើយ​ពិសា​រាល់ថ្ងៃ​រហូតដល់​អាកា​រៈ​ជំងឺ​ធូរ​សះស្បើយ​។​

​    ​* ប្រការ​ដែល​មិនត្រូវ​ប្រើ​រមៀត​៖
​    ​- ក្មេង​
​    ​- ស្ត្រី​ដែលមាន​គម្រោង​មានកូន​
​    ​- អតុល្យភាព​អ័រម៉ូន​
​    ​- ជំងឺ​គ្រួស​ក្នុង​ថង់​ប្រ​ម៉ាត់​
​    ​- វះកាត់​
​    ​- អ្នក​បាន​ប្រើ​ថ្នាំ​ដូចជា warfarin, naproxen, ibuprofen, diclofenac, clopidogrel, និង aspirin​។​
​    ​- មាន​បញ្ហា​ក្រពះ ឬ​ដំបៅ​ក្រពះ​
​    ​- អ្នក​បាន​ពិសា​ថ្នាំ​ក្រពះ​
​    ​- ថ្នាំ​ទឹកនោមផ្អែម​
​    ​- និង​កង្វះ​ជាតិ​ដែក​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់