ដុំថ្ម​នេះ​ត្រូវ​អ្នកស្រាវជ្រាវ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​អះអាងថា​ជា​គ្រោងឆ្អឹង​មនុស្ស​បុរាណ​តាំងពី ៩ ម៉ឺន​ឆ្នាំមុន​

​    ​កាលពីពេល​ថ្មីៗ​នេះ ព្រះអង្គម្ចាស់ Sultan bin Salman bin Abdul Aziz ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​គណៈកម្មការ​ទេសចរណ៍​អារ៉ាប់​ប៊ី​សា​អូឌីត​និង​បេ​តិក​ភ័​ណ្ឌ​ជាតិ ហៅ​កាត់​ថា "SCTH" បានប្រកាស​ពី​ការរកឃើញ​នូវ​ឆ្អឹង​បុរាណ​អំឡុង​ការ​ថ្លែង​សុន្ទរកថា​នៅ​ពិព័រណ៍ French Académie des Beaux-Arts​។​

​    ​យោងតាម​ក្រុម​អ្នកស្រាវជ្រាវ​និង​បុរាណ​វិទូ​នៅ​មន្ទីរពិសោធន៍​បានឱ្យដឹងថា ឆ្អឹង​នោះ​គឺជា​ផ្នែក​កណ្តាល​នៃ​ម្រាមដៃ​មួយ​ពី​មនុស្ស​ដែល​បានរស់នៅ​លើ​ភពផែនដី​កាលពី ៩០.០០០ ឆ្នាំមុន ដែលជា​មនុស្ស​ចំណាស់​ជាងគេ​ដែល​ធ្លាប់​រកឃើញ​នៅ​ឧបទ្វីប​អារ៉ាប់​។​

​    ​ការរកឃើញ​ឆ្អឹង​នៅ​តំបន់​រដ្ឋបាល Tayma ក្នុង​ខេត្ត Tabuk បានកើត​ឡើង​ដោយសារ​គម្រោង​វិទ្យាសាស្ត្រ​មួយ​អនុវត្ត​ដោយ​អាជ្ញាធរ​អា​រ៉ា​ប៊ី​សា​អូឌីត​សហការ​ជាមួយ​សាកលវិទ្យាល័យ Oxford University ដោយ​រួមទាំង​សាកលវិទ្យាល័យ University Hail King Saud University អង្គភាព​ភូ​គ​ព្ព​សាស្ត្រ​អារ៉ាប់​ប៊ី​សា​អូឌីត វិទ្យាស្ថាន King Abdulaziz for Science and Technology និង​ក្រុមហ៊ុន Aramco Company៕

ប្រភព៖បរទេស

1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...