ឃាត់​បុរស​កំហូច​ម្នាក់​ប្រព្រឹត្ត​អំពើ​ប្រទូសកេរ្ដិ៍ខ្មាស់លើ​កុមារី​អាយុ​ ៥​ ឆ្នាំ​

    ភ្នំពេញ ៖​ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​វ៉ៃខ្នោះ​ពាក់ព័ន្ធ​ករណី​ប្រទូសកេរ្ដិ៍ខ្មាស់​មាន​ស្ថាន​ទម្ងន់ទោស លើ​កុមារី​ជា​អនីតិជន​អាយុ​ក្រោម​ ១៥ ​ឆ្នាំ​កាលពី​ថ្ងៃទី​៣០​ ធ្នូ​ ​២០១៦ វេលា​ម៉ោង​៥​ល្ងាច  នៅ​ចំណុច​ភូមិដំណាក់​ធំ​២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ​បានឱ្យដឹងថា ប៉ូលិស​បានទទួល ឃាត់ខ្លួន​ជនសង្ស័យម្នាក់ ឈ្មោះ យ៉ុង យី​ម ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់​នៅផ្ទះ​សហគមន៍ ផ្លូវលំ ភូមិ ដំណាក់​ធំ​២ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ពីបទ​ប្រទូសកេរ្ដិ៍ខ្មាស់មាន​ស្ថាន​ទម្ងន់ទោស (​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ​)។​

    ប៉ូលិស​បន្តថា កុមារី​រងគ្រោះ​ឈ្មោះ ឆ​. ស​.​ភ ​អាយុ​០៥​ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិដំណាក់​ធំ​២ សង្កាត់ស្ទឹងមានជ័យ  ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ត្រូវបាន​ជនល្មើស​ខាងលើ​ធ្វើ​សកម្មភាព​កាលពី​ថ្ងៃទី​៣០ ​ធ្នូ ​២០១៦ វេលា​ម៉ោង​១០​ និង​៣០​នាទី នៅ​ចំណុច​ក្នុង​បន្ទប់ទឹក​ផ្ទះជួល ផ្លូវលំ ភូមិ ដំណាក់​ធំ​២ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ។​

    បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី៕

Untitled 1
adverise with khmeread
Loading ad ...