រក​យូរហើយ​ទើប​ដឹង មូលហេតុ​ដែល​គេ​ទុកចោល​ឡាន​ទំនើប​តម្លៃ​ទាប​បំផុត ២៥០.០០០ ដុល្លារ ក្នុង​ក្រុង​ឌុយ​បៃ​

    ​ប្រសិនបើ​លោកអ្នក​ធ្វើដំណើរ​ទៅក្នុង​ទីក្រុង​ឌុយ​បៃ នោះ​លោក​អ្នកនឹង​ស្រឡាំងកាំង​ដោយ​ឃើញ​មាន​រថយន្ត​ទំនើប​រាប់ពាន់​គ្រឿង​ត្រូវបាន​បោះបង់ចោល​។​

​    ​រថយន្ត​ស្ព័​រ​ទំនើបៗ​ដែលមាន​តម្លៃ​មិនតិចជាង ២៥០.០០០ ដុល្លារ ត្រូវបាន​ទុកចោល​នៅ​កន្លែង​ចត​ដោយ​មិនមាន​នរណា​មក​យក​វិញទេ​។ ប៉ុន្តែ​ចុះ​ហេតុអ្វី​បាន​ឡាន​ឡូយៗ​ទាំងនេះ​ត្រូវគេ​ទុកចោល​?

​    ​មូលហេតុ​នោះ​គឺថា ជនបរទេស​រាប់ពាន់​នាក់​បាន​មក​រស់នៅក្នុង​ទីក្រុង​ឌុយ​បៃ​នៅ​ដើមឆ្នាំ ២០០០ ដោយសារ​ការទាក់ទាញ​នូវ​ការងារ​មាន​ប្រាក់បៀវត្សរ៍​ខ្ពស់​។ ជនបរទេស​មកពី​លោកខាងលិច​ទាំងនេះ​បាន​ខ្ចីលុយ​ធនាគារ​ទិញ​របស់រប​រ​ប្រើប្រាស់​ហ៊ឺហា រស់នៅក្នុង​ជីវិត​ដ៏​សុខ​ស្រួល​អំឡុង​យុគមាស​នៅ​ឌុយ​បៃ​។​

​    ​ប៉ុន្តែ​នៅពេល​សេដ្ឋកិច្ច​ធ្លាក់ចុះ​នៅក្នុង​ឆ្នាំ ២០០៩ ជនជាតិ​អឺរ៉ុប​ទាំងនេះ​ស្រាប់តែ​ផុងខ្លួន​ក្នុង​បំណុល​ដ៏​ច្រើន​ហើយក្ស័យធន​។​

​    ​នៅក្នុង​ទីក្រុង​ឌុយ​បៃ ទោស​ជាប់គុក​គឺមាន​លក្ខណៈ​ធ្ងន់ធ្ងរ ដោយ​អាច​ដេក​ក្នុង​ពន្ធនាគារទៀតផងចំពោះអ្នកដែលជាប់​បំណុល​ច្រើន ឬក៏​ក្ស័យធន​។​

​    ​ដូច្នេះ​នៅពេល​ពេលវេលា​កាន់តែ​លំបាក ជនបរទេស​ទាំងនេះ​បាន​ចាក​ចេញពី​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ាត់​ដោយ​ទុក​ឡាន​ទំនើបៗ​របស់​ពួកគេ​នៅក្នុង​ធូលី​ដី​ នៅ​កន្លែង​ចត​ឡាននានារួមទាំង​ក្នុង​ព្រលានយន្តហោះ​។​

​    ​រថយន្ត​ជាច្រើន​ត្រូវបាន​រកឃើញ​ជាមួយ Credit Card ដែលមាន​ការប្រាក់​ពីរ​ខ្ទង់​ និង​លិខិត​សុំ​អភ័យទោស​នៅក្នុង​នោះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត