ចម្លែក​! Chelsea ហ្វឹកហាត់​ត្រៀម​ប្រកួត​ជាមួយ Stoke បែរជា​របួស​អ្នកចាត់ការ​ទូទៅ​

    ​អ្នកចាត់ការ​ទូទៅ​ក្រុម​តោ​ខៀវ Chelsea លោក Antonio Conte បាន​ជួបនឹង​បញ្ហា​របួស​កំភួនជើង​នៅក្នុង​អំឡុង​ការហ្វឹកហាត់​មុន​ជំនួប​លី​ក​កំពូល​អង់គ្លេស Premier League ជាមួយនឹង Stoke City នៅ​យប់​ថ្ងៃ​សៅរ៍​នេះ​។​

​    ​លោក Conte ទទួលបាន​កេរ្តិ៍ឈ្មោះ​សម្រាប់​វិធីសាស្ត្រ​ផ្តល់នូវ​ការចូលរួម​ដោយផ្ទាល់​ជាជាង​ទ្រឹស្តី​អំឡុងពេល​ហ្វឹកហាត់ ហើយ​គាត់​ត្រូវបាន​គេ​ជឿជាក់ថា បានទទួល​រងរបួស​ខណៈដែល​កំពុង​រត់​ជាមួយនឹង​កីឡាករ​របស់គាត់​នៅឯ​ជំរំ​ហ្វឹកហាត់ Cobham របស់ Chelsea ។​

​    ​យោងតាម​វេ​ប​សាយ Daily Mail បានឱ្យដឹងថា អ្នកចាត់ការ​ទូទៅ​វ័យ ៤៧​ឆ្នាំ​រូបនេះ មិនមាន​បញ្ហា​របួសធ្ងន់​ធ្ង​រ​ពេក​នោះឡើយ ដូច្នេះ​អ្នកគាំទ្រ​ក្រុម​តោ​ខៀវ អាច​នឹង​រំពឹង​នឹង​ឃើញ​គាត់​ស្ថិតនៅលើ​ទីលាន​នៅឯ​ទឹកដី Stamford Bridge នា​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​នេះ​៕

583540998
adverise with khmeread
ប្រភព៖ metro

អ្នកនឹងចូលចិត្ត

Loading ad ...