រូបភាព​ទីក្រុង​លិច​ទឹក​កាលពី ៤០០ ឆ្នាំមុន ត្រូវបាន​បង្ហាញ​លើ​អន​ឡាញ

    ​រូបភាព​ជាច្រើន​បង្ហាញ​ពី​ទីក្រុង​អណ្តែត​ទឹក​បុរាណ​ដែល​ធ្លាប់ជា​លំនៅ​របស់​ប្រជាជន​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដែល​បាន​បាត់​មុខ​ពី​ពិភពលោក​ជាង ៤០០ ឆ្នាំ​មកនេះ​។ នេះ​បើតាម​ប្រភពព័ត៌មាន Daily Mail ចុះផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ទី​៣០​ធ្នូ​។​

​    ​Nan Madol ជាទី​ក្រុង​តែមួយគត់​ដែល​ត្រូវបាន​កសាង​ទាំងស្រុង​នៅលើ​ទឹក​។​

​    ​រាជាណាចក្រ Saudeleur បាន​ចំណាយពេល​រាប់​ទសវត្សរ៍​ដោយ​បង្កើត​សំណង់​ថ្ម​ដ៏​ស្មុ​គ្រ​ស្មាញ​ដែល​ឈរ​នៅលើ​កោះ​សិប្បនិម្មិត​ចំនួន ៩២ នៅក្នុង​បឹង​ទឹកប្រៃ​មួយ​នៅក្បែរ​កោះ Pohnpei ដែល​ឥឡូវ​គេ​ស្គាល់​ថា រដ្ឋ​សហព័ន្ធ​មីក្រូ​ណេ​ស៊ី​។​

​    ​អ្នកនិពន្ធ​អាមេរិក​លោក Christopher Snow វ័យ ៥២ ឆ្នាំ ដែល​បាន​ថតរូប​ទាំងនេះ​បាន​និយាយថា "​បន្ទាបពី​បាន​អាន​អំពី​ទីតាំង Nan Madol នៅពេល​ធ្វើដំណើរ​ទៅ Marianas ខ្ញុំ​បានដឹងថា ខ្ញុំ​ចង់ឃើញ​វា​មុនគេ​។ នៅ​ទីតាំង​មួយ​ដែល​ហៅថា The Courtyard មាន​រួម​ប​ញ្ជូ​ល​ត្រី​ឆ្លាម​ជាង ៧០ ដែលជា​ទស្សនីយភាព​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ដែល​ខ្ញុំ​នឹងមិន​បំភ្លេច​"​។​

​    ​រដ្ឋ​សហព័ន្ធ​មីក្រូ​ណេ​ស៊ី​មាន​កោះ Truk, Kosrae, Yap, និង​កោះ Pohnpei​។​

​    ​ទីក្រុង Nan Madol នៅ​កោះ Pohnpei ធ្លាប់ជា​រដ្ឋធានី​ដ៏​អាថ៌កំបាំង​របស់​មនុស្ស​ជនជាតិ Saudeleur រហូតដល់​ឆ្នាំ ១៦២៨ គឺ​នៅពេល​ពួកគេ​ត្រូវបាន​បំបាក់​និង​បណ្តេញចេញ​ដោយ​អ្នក​ចម្បាំង Isokelekel មកពី​កោះ Kosrae​។​

​    ​យោងតាម​វិទ្យាស្ថាន Smithsonian ឱ្យដឹងថា ប្រាសាទ Nan Madol បង្កើតឡើង​ដោយ​ប្រើ​ដុំថ្ម​ប្រមាណ ៧៥០.០០០ តោន​៕

ប្រភព៖ដេលីមែល

adverise with khmeread

អ្នកនឹងចូលចិត្ត