Pep Guardiola ជឿថា Sterling នឹង​បិទមាត់​អ្នក​រិះគន់​នៅ Liverpool ខណៈ​ក្រុម City មក​ទឹកដី​ហង្ស​ក្រហម​យប់​នេះ

    ​អ្នកចាត់ការ​ទូទៅ​ក្រុម​មេឃ​ខៀវ Manchester City លោក Pep Guardiola បានចេញ​មុខមក​ផ្តល់​សេចក្តីថ្លែងការណ៍​ដ៏​ធំ​មួយ​ថា Raheem Sterling គឺ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​បិទមាត់​ហ្វូង​អ្នកគាំទ្រ​នៅលើ​ទឹកដី Anfield​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​អង់គ្លេស​រូបនេះ បាន​ផ្ទេរចេញ​ជាមួយនឹង​ទំហំ​ទឹកប្រាក់ ៥០​លាន​ផោន​ពី​ហង្ស​ក្រហម Liverpool ទៅកាន់​មេឃ​ខៀវ​កាលពី​ទីផ្សារ​រដូវក្តៅ​មុន បន្ទាប់ពី​រ៉ឹង​ទទឹង​ដាច់ខាត​មិន​យល់ព្រម​ទទួល​កិច្ចព្រមព្រៀង​ពី​ហង្ស​ក្រហម​។​

​    ​Sterling ទទួលបាន​ការរិះគន់​យ៉ាងខ្លាំង​សម្រាប់​ជម្រើស​ចាក​ចេញពី​ទឹកដី Liverpool ហើយ​គាត់​បាន​ជាប់គាំង​ការបង្ហាញ​សមត្ថភាព​របស់ខ្លួន​ឱ្យ​សម​នឹង​តម្លៃ​ខ្លួន​កប់​ពពក​របស់គាត់​ក្រោម​ការដឹកនាំ​របស់លោក Pellegrini ប៉ុន្តែ​ជាមួយនឹង​ការធ្វើដំណើរ​មកដល់រ​ប​ស់លោក Guardiola រឿង​មួយចំនួន​ហាក់​បាន​ផ្លាស់ប្តូរ​សម្រាប់​ខ្សែប្រយុទ្ធ​ស្លាប​វ័យក្មេង​រូបនេះ​។​

​    ​Liverpool បាន​ផ្តួល​មេឃ​ខៀវ​ក្នុង​លទ្ធផល ៣-០ នាពេល​ចុងក្រោយ​ដែល​ពួកគេ​បានធ្វើ​ដំណើរ​ទៅកាន់​ទឹកដី Anfield ដែល​គ្រាប់​បាល់​ធ្វើបាន​សម្រេច​ដោយ Milner, Lallana និង Firmino ។​

​    ​ក្រុម​របស់លោក Jurgen Klopp មិនអាច​ថ្លោះធ្លោយ​សម្រាប់​ការប្រកួត​យប់​នេះឡើយ ខណៈដែល​ពួកគេ​មាន​ប្រាំមួយ​ពិន្ទុ​ជាស្រេច​ក្នុងការ​ដេញតាម​កំពូល​តារាង​តោ​ខៀវ Chelsea៕

Raheem sterling pep guardiola 748602
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...