adverise with khmeread 2

Livescore ច្រឡំ​ស្មានតែ​ព្រះ​យេស៊ូ​ស៊ុត​បើកឆាក​ឲ្យ​ហង្ស​ក្រហម Liverpool កាលពី​យប់មិញ​

​បន្ទាប់ពី​រក​គ្រាប់​បាល់​តាម​ស្មើ​ដ៏​អស្ចារ្យ​ជាមួយ​ក្រុម Arsenal កាលពី​សប្តាហ៍​មុន កីឡាករ​រហ័ស្ស​នាម Xavi របស់​ប្រទេស​វែ​ល បា​នរក​គ្រាប់​បាល់​បើកឆាក​ដ៏​មិនគួ​ឲ្យ​ជឿ​កាលពី​យប់មិញបន្ទាប់ពី​ឈរ​ចាំ​ស៊ុត​ពី​កា​រវៃ​កាត់​របស់​កីឡាករ Brad Smith​ ក្នុងការប្រកួត FA Cup ជាមួយក្រុម Exeter។​

​ខណៈដែល Allen រកបាន​ពីរ​គ្រាប់​ក្នុងជំនួប​បី​ប្រកួត​ចុងក្រោយ​ដែល​សុទ្ធ​ជា​គ្រាប់​បាល់​មិនគួ​ឲ្យ​ជឿ​នោះ វា​ពិបាក​រក​អ្វី​នឹង​ថ្លែងថា​នឹងមាន​អ្វី​កើតឡើង​បន្ទាប់​ណាស់​។​

​បន្ទាប់ពី​ស៊ុត​បំប៉ោង​សំណាញ់ កម្មវិធី​ផ្សាយ​លទ្ធផល​មួយចំនួន​រួមទាំង LiveScore និង FotMob បានដាក់ "Jesus" ឬក៏ "​ព្រះ​យេស៊ូ​" ជា​អ្នក​ស៊ុត​គ្រាប់​ទីមួយ ជាមួយនឹង​កីឡាករ Allen មាន​ពុកមាត់​ក្រាស់​ទៀត​នោះ យើង​ប្រាកដ​ណាស់​រូបគេ​មិនមែនជា​កូន​របស់​ព្រះ​ជា​ម្ចាស់​ឡើយ​។​

​មានការ​ស្រងាកចិត្ត​ពី​សំណាក់​អ្នកបើក​មើល​លទ្ធផល​បាល់ ពេល​ឃើញ​ព្រះ​យេស៊ូ​រក​គ្រាប់​បើកឆាក​ឲ្យ​ក្រុម​ហង្ស​ក្រហម Liverpool ប៉ុន្តែ​បញ្ហា​បច្ចេកទេស​ត្រូវបាន​ប្រែ​សម្រួល​ដោយ​ដាក់ Allen ជា​អ្នករក​គ្រាប់​បាល់​វិញ​៕


adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់