Harry Redknapp កំពុង​ពិចារណា​ដឹកនាំ Swansea

    ​លោក Harry Redknapp កំពុង​ពិចារណា​ទៅលើ​ការវិលត្រឡប់​ទៅកាន់​តំណែង​ជា​អ្នកចាត់ការ​ទូទៅ​ម្តងទៀត​ជាមួយនឹង​ក្លឹប Swansea City ។​

​    ​អតីត​អ្នកចាត់ការ​ទូទៅ​ក្រុម West Ham និង Tottenham Hotspurs (​និង​ក្លឹប​មួយចំនួនទៀត​) រូបនេះ បាន​សម្តែង​ការចាប់អារម្មណ៍​ក្នុង​កិច្ចចរចា​ចាប់យក​ការងារ​នៅឯ​ក្លឹប​របស់​ប្រទេស​វែ​ល​មួយ​នេះ បន្ទាប់ពី Bob Bradley ត្រូវបាន​បណ្តេញចេញ​កាលពីដើម​សប្តាហ៍​នេះ​។​

​    ​ប៉ុន្តែ ប្រសិនបើ​សេចក្តីរាយការណ៍​ទាំងនេះ​ជាការ​ពិត លោក Redknapp តាម​ដឹង​គឺ​កំពុង​ដឹកនាំ​ក្រុម​ក្នុង​ហ្គេម Football Manager ក្នុង​ទសវត្ស​ន៍​ឆ្នាំ​២០០០​នៅឡើយ​ទេ​។​

​    ​នោះ​គឺ​ដោយសារតែ​លោក Redknapp ចង់​នាំយក John Terry និង Frank Lampard មកលេង​ជាមួយ​គាត់​ជាមួយនឹង​ក្លឹប​វែ​ល​ក្រុម Swansea ប្រសិនបើ​គាត់​អាច​ទទួលបាន​ការងារ​មួយ​នេះ​។​

​    ​ជា​រឿង​ដ៏​ត្រឹមត្រូវ​មួយ​ដែល​ដៃគូ​សញ្ជាតិ​អង់គ្លេស​ទាំងពីរ​ពិតជា​មានបទពិសោធន៍​ខ្ពស់​ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League ។​

​    ​យ៉ាងណាក្តី Terry បាន​ស្ថិត​នៅក្រៅ​ទីលាន​ជាមួយ​បញ្ហា​របួស​ស្ទើរ​ពេញ​មួយ​រដូវ​កាល ហើយ​បច្ចុប្បន្ន​គាត់​មិនអាច​មានលទ្ធភាព​ត្រឡប់​ទៅកាន់​ឈុត​ដំបូង​របស់ Chelsea ឡើយ ខណៈដែល Lampard បាន​ចាក​ចេញពី​លី​ក​កំពូល MLS នៅឯ​ចុងបញ្ចប់​ខែវិច្ឆិកា​កន្លងទៅនេះ​។​

​    ​Redknapp បាន​ទំនេរ​ពី​ការងារ​ជា​អ្នកចាត់ការ​ទូទៅ ចាប់តាំងពី​ការចាកចេញ​ពី​ក្លឹប QPR នៅឯ​ដើមឆ្នាំ ២០១៥៕

Redknapp adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់