វាយ​ប្លន់​យក​ម៉ូតូ Nex មួយគ្រឿង​ទាំង​កណ្តាល​អធ្រាត្រ នៅ​សង្កាត់​ស្រះចក

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ក្រុមចោរ​មាន​គ្នា​៣​នាក់ ស្ទាក់​វាយ​ប្លន់​យក​ម៉ូតូ Nex មួយគ្រឿង​បាត់​ខណៈ​ជនរងគ្រោះ​បណ្តើរ​ម៉ូតូ​រកកន្លែង​ចាក់​សាំង​។​

    អំពើ​ប្លន់​នេះ​កើតឡើង​នៅវេលា​ម៉ោង១២​ ​និង​១០​នាទី​រំលង​អធ្រា​ត្រ​ឈានចូល​ថ្ងៃទី៣១ ធ្នូ ​២០១៦ នៅតាម​ផ្លូវ​រត់​ភ្លើង​បឹងកក់ (R6)​ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ។​

    ប្រភពពី​ជនរងគ្រោះ​បាន​ប្រាប់​ឱ្យដឹងថា ខ្លួន​មានឈ្មោះ សាក់ គឹម​ឡេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​មុខរបរ ជាង​ធ្វើ​រាន​កុងម៉ា​ជំនាងផ្ទះ មាន​ទីលំនៅ​ស្នាក់​នៅផ្ទះ​លេខ​៨៣ ផ្លូវ​រថភ្លើង ភូមិ​១២ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រីឯ​ម៉ូតូ​ដែល​បាត់បង​ម៉ាក​ Suzuki Nex ព​ណ៌ស 1CT-2989។​

    ជនរងគ្រោះ​បាន​បន្តទៀតថា នៅមុន​ពេល​កើត​ហេតុ ខណៈ​រូបគេ​កំពុង​ជិះ​ម៉ូតូ​ចេញពី​កន្លែងធ្វើការ ហើយ​ម៉ូតូ​បាន​អស់​សាំង ខ្លួន​បាន​បណ្តើរ​ម៉ូតូ​តាម​ផ្លូវលំ​ចេញពី​ផ្លូវ​រថភ្លើង​រោងចក្រ​ឆ្នាំង ឆ្ពោះ​មក​ផ្លូវ​បេតុង​បឹងកក់​ (R6)។​

    លុះ​មកដល់​ផ្លូវ​បេតុង​ក្បែរផ្លូវ​រថភ្លើង ក៏​ប្រទះ​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ ៣ ​នាក់​​ឃើញ​រូបគេ​កំពុង​បណ្តើរ​ម៉ូតូ ក៏​ស្ទុះ​មក​ស្ទាក់ដំណើរ ហើយ​បាន​ដេញ​វាយ​រូបគេ ដោយ​ខ្លួន​ភ័យខ្លាច​គ្រោះថ្នាក់ បាន​ដក​សោ​រត់​សំដៅ​ចេញមក​ផ្លូវធំ​មុខ​សួនច្បារ​ក្តាន់​២ ដើម្បី​ឱ្យគេ​ជួយ តែ​ត្រូវ​ជនសង្ស័យ​បាន​យក​ម៉ូតូ​របស់គេ បណ្តើរ​រត់​ទៅក្នុង​ប្លុក​តំបន់​អនាធិបតេយ្យ​រោងចក្រ​ឆ្នាំង​បាត់​។​

    ក្រោយមក​ទើប​ខ្លួន​បាន​ទូរស័ព្ទ​ហៅ​បងប្អូន​មកជួយ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ស្រះចក ដើម្បីឱ្យ​សមត្ថកិច្ច សាកសួរ​ធ្វើ​កំណត់ហេតុ​រក្សាទុក​វែក​រកមុខ​សញ្ញា​នៅ​ថ្ងៃក្រោយ​៕

2 adverise with khmeread
Loading ad ...