Amir Khan អន្ទះសា​ចង់​សាក​កណ្តាប់ដៃ​ជាមួយ Kell Brook នៅ​ឆ្នាំ​២០១៧

    ​Amir Khan បានបញ្ជាក់​ជាថ្មី​ពី​បំណង​ចង់​ប្រកួត​ជាមួយ Kell Brook នា ពេល​ដ៏​ខ្លី​ខាងមុខនេះ ដោយ​អះអាងថា ការពិភាក្សា​ប្រកបដោយ​ភាព​វិជ្ជមាន​រវាង​ក្រុមការងារ​របស់​កីឡាករ​ទាំងពីរ​កំពុង​ដំណើរការ​ទៅមុខ​។ 

​    ​កាលពី​ដើមខែ​នេះ អ្នក​ផ្គូរ​ផ្គង​ការប្រកួត​លោក Eddie Hearn បាន​បញ្ជាក់ថា កិច្ចព្រមព្រៀង​ទាក់ទង​នឹង​ការប្រកួត​រវាង Khan និង Brook កំពុងដំណើរការ​ទៅមុខ ហើយ​អាច​នឹង​ធ្វើឡើង​នៅ​ខែឧសភា​ឆ្នាំ​ថ្មី​នេះ​។  

​    ​ពាក់ព័ន្ធ​នឹង​ការប្រកួត​ដែល​អាច​កើត​មាននៅ​ឆ្នាំ​២០១៧​នេះ Khan វ័យ​៣០​ឆ្នាំ​ស្ថិតក្នុង​ប្រភេទ​ទម្ងន់ welterweight បាន​និយាយថា “​ខ្ញុំ​រីករាយ​នឹង​ប្រកួត​ជាមួយ Brook ។ Kell Brook ចង់បាន​ការប្រកួត​នេះ​។ ខ្ញុំ​ក៏​ចង់បាន​ការប្រកួត​នេះដែរ​។ នៅពេលនេះ យើង​កំពុង​ពិភាក្សាគ្នា​។ តោះ​! ធ្វើ​ឲ្យ​រឿងនេះ​កើតឡើង​ទាំង​គ្នា​”៕

Khan and brook
adverise with khmeread
ប្រភព៖ mirror

អ្នកនឹងចូលចិត្ត

Loading ad ...