បន្ទាប់ពីធ្លាក់កូដមួយទំហឹងក្នុងស្រុក ឥឡូវ Rain សហការ​ជាមួយ Psy ចេញ​អាល់​ប៊ុ​ម​ថ្មី​

​     Rain តារាចម្រៀង​ប៉ប់​ដ៏​ល្បីល្បាញ​របស់​កូរ៉េ​នឹង​សហការ​ជាមួយ​តារាចម្រៀង Psy ម្ចាស់​បទ “Gangnam Style” ដើម្បី​ផលិត​អាល់​ប៊ុ​ម​ថ្មី​មួយ​។​

​    ​ក្នុង​សន្និសីទកាសែត​នៅ​ប្រទេស​សិង្ហ​បុរី​កាលពី​ថ្ងៃ​ព្រហស្បតិ៍ Rain វ័យ​៣៤​ឆ្នាំ បាន​និយា​យ​ថា “ Psy នឹង​ធ្វើជា​ផលិតករ​”​។ 

​    ​Rain ដែលមាន​ឈ្មោះ​ពិត Jung Ji Hoon នឹង​ចេញផ្សាយ​បទ​ចម្រៀង​ថ្មី នេះ​តាម​អន​ឡាញ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ទៀត​។​

​    ​តារាចម្រៀង​រូបនេះ​បាន​ជួប​ជាមួយ​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​នៅមុន​កម្មវិធី​ប្រគំ​តន្ត្រី​លក្ខណៈ​ទោល​កាលពី​ថ្ងៃ​សុក្រ​នៅ Resorts World Sentosa ។ 

​    ​កម្មវិធី​សម្តែង​នៅ​សិង្ហ​បុរី​គឺជា​ការ​សំចត​ចុងក្រោយ​នៃ​ដំណើរ​សម្តែង Squall របស់ Rain ដែល​បានចាប់ផ្តើម​នៅ​ប្រទេស​ចិន​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន​៕

Rain 1
adverise with khmeread
Loading ad ...