អស្ចារ្យ​ដល់​ម្លឹ​ង​! ឧបករណ៍​នេះ​អាចឱ្យ​លោកអ្នក​សាក​ថ្ម​ទូរស័ព្ទ​ចេញពី​ថាមពល​ក្នុង​ខ្លួន​មនុស្ស​

    ​ឧបករណ៍ HandEnergy គឺជា​ឧបករណ៍​ទំហំ​ប៉ុន​ផលិតផល Apple ដ៏​ប៉ិនប្រសព្វ​មួយ ដែល​អ្នក​សាក​ថ្ម​ទូរស័ព្ទដៃ​របស់លោក​អ្នក​បាន​គ្រប់ពេលវេលា​និង​គ្រប់​ទីកន្លែង​។ ប៉ុន្ដែ​អ្វីដែល​ធ្វើឱ្យ​ឧបករណ៍​នេះ​ពិសេស​នោះ​គឺ​វា​ប្រើ​ថាមពល​ពី​ខ្លួន​មនុស្ស​ដើម្បី​បញ្ចូល​ថ្ម​ទូរស័ព្ទ​។​

​    ​ដោយ Powerbank និង​ថាមពល Solar ត្រូវការ​សាក​ថ្ម​មួយតង់​សិន​ទើប​អាច​សាក​ទូរស័ព្ទ​បាន ឧបករណ៍​មួយ​នេះ​អនុញ្ញាតឱ្យ​សាក​ថ្ម​ដោយ​មិនចាំបាច់​ទៅ​សាក​ថ្ម​មួយតង់​ហើយ​ទើប​អាច​យកមក​សាក​ថ្ម​ទូរស័ព្ទ​របស់​អ្នក​នោះឡើយ​។​

​    ​ក្នុង​ឧបករណ៍​គេ​មាន​ថ្ម​មួយ​ដាក់​ក្នុងនោះ ហើយ​ដើម្បី​ទទួលបាន​ថាមពល​ពី​វា អ្នកត្រូវកា​ន់​ឧបករណ៍​នោះ​បង្វិល​ចុះឡើងៗ​។​

​    ​វា​អាច​ផលិត​ថាមពល​ទៅបាន​ដោយសារ​ដុំ​បាល់​នៅ​ខាងក្នុង​ជាមួយនឹង Rotor Gyroscope ដែលមាន​អ័ក្ស​ពីរ​។ ហើយ​ជា​មធ្យម​បង្វិល​ជុំ​របស់​វា​គឺ ៥ ពាន់​ជុំ​ក្នុង​មួយ​នាទី​ក្នុងការ​ប​ញ្ចូ​ន​ថាមពល​ទៅ​ទូរស័ព្ទ​របស់​អ្នក​។ ដោយឡែក​ថ្ម​ខាងក្នុង​វា​មាន​ទំហំ ១.០០០ មិ​ល្លី​អំពែ​ម៉ោង ហើយ​អាច​នឹងមាន​លក់​នៅ​ខែឧសភា ឆ្នាំ ២០១៧ ក្នុងតម្លៃ ៩៩ យូរ៉ូ​(១០៤ ដុល្លា​)៕

 

Untitled 1 adverise with khmeread

អ្នកនឹងចូលចិត្ត