adverise with khmeread 1

ខ្សែប្រយុទ្ធ​ឆ្នើម Lewandowski អាច​នឹងចូលរួម​ជាមួយ​ក្រុម​យក្ស Real Madrid

​ប្រធាន​ក្លឹប Bayern Munich លោក Franz Beckenbauer បានបង្ហាញ​ភាពស្មោះត្រង់​របស់ខ្លួន​ដោយបាន​ថ្លែងប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​អាល្លឺម៉ង់ DPA ថា​កីឡាករ Robert Lewandowski អាច​នឹងចូលរួម​ជាមួយ​អធិរាជ​ស Real Madrid ក្នុងពេល​ឆាប់ៗ​នេះ​។​

​លោក​បាន​និយាយថា "Lewandowski ត្រូវបាន​គេ​ផ្តោត​ជា​គោលដៅ​មួយ​របស់ Real Madrid​។ ម្យ៉ាងទៀត Thomas Müller បានបញ្ជាក់​ច្បាស់​ហើយ​ថា​គាត់​នឹង​ស្នាក់នៅ​ជាមួយ Bayern ដែល​ធ្វើ​ឲ្យ​ប្រិយមិត្ត​កាន់តែ​ស្រឡាញ់​គាត់​ថែមទៀត​"​។​

​លោក Beckenbauer បាន​ព្យាករ​ថា​ទីផ្សារ​ដោះដូរ​កីឡាករ​សេសសល់​ក្នុង​ខែមករា​នេះ​នឹងមាន​ភាព​តានតឹង​ខ្លាំង ដោយសារ​ក្រុម​មកពី​ក្របខ័ណ្ឌ Premier League កំពុង​ចំណាយលុយ​កាន់តែច្រើន​ថែមទៀត ហើយ​ក្រុម Real Madrid និង Atlético Madrid ជាប់​បម្រាម​មិន​ឲ្យ​ទិញ​កីឡាករ​នាពេលខាងមុខ​នេះ​ដោយសារតែ​ក្លឹប​ទាំងពីរ​ទិញ​និង​ចុះឈ្មោះ​កីឡាករ​ក្មេងៗ​៕

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់