តើអ្នកនឹងធ្វើអ្វីប្រសិនបើក្រោកឡើងថ្ងៃមួយ ស្រាប់តែមានប្រាក់រាប់លានក្នុងគណនីធនាគារអត់ប្រាក់សោះនោះ? ពិតណាស់ ស្ត្រីជនជាតិឥណ្ឌាម្នាក់បានព្យាយាមរកថាហេតុអ្វីបានជានាងមានប្រាក់រាប់លានក្នុងគណនីរបស់នាងយ៉ាងដូច្នេះ។
Sheetal Yadav រស់នៅរដ្ឋ Uttar Pradesh និយាយថានាងភ្ញាក់ផ្អើលខ្លាំង នៅពេលនាងទៅទូ ATM មួយ ហើយបានឃើញមានប្រាក់រហូតទៅដល់ ១៥ លានដុល្លារក្នុងនោះ។ នាង Yadav បានសួរមនុស្សនៅក្បែរនោះ ដើម្បីឱ្យឆែកមើលថាតើឃើញទឹកលុយនោះពិតឬអត់។ នាងបានប៉ុនប៉ងឆែកមើលទឹកប្រាក់របស់នាងនៅម៉ាស៊ីនផ្សេងទៀត ដោយវាបង្ហាញនាងថាពិតជាមានចំនួនទឹកប្រាក់នេះមែន។
ស្ដ្រីដ៏ស្មោះត្រង់នេះ ដែលរកចំណូលបានតែ ៧៤ ដុល្លារក្នុងមួយខែប៉ុណ្ណោះ បានប្រាប់ទៅខាងធនាគាររបស់នាងពីបញ្ហានេះដើម្បីឱ្យពួកគេត្រួតពិនិត្យមើល។ នាងបាននិយាយថា នាងបានប្រាប់ដំណឹងនេះ ប៉ុន្ដែមិនមានអ្នកគ្រប់គ្រងនៅក្បែរនោះទេ។ បន្ទាប់មកអ្នកគ្រប់គ្រងនៅទីនោះបានមកដល់ ហើយបដិសេធ មិនធ្វើអ្វីទាំងអស់។
យោងតាមវេបសាយ Mashable នាង Yadav ជាមួយនឹងប្ដីរបស់នាង Ziledar Singh បានផ្ញើលិខិតមួយទៅការិយាល័យនាយករដ្ឋមន្ត្រី ដោយសង្ឃឹមថាបញ្ហានេះនឹងត្រូវបានដោះស្រាយ។ ប៉ុន្ដែយូរមកហើយ ពួកគេមិនអាចប្រគល់ប្រាក់ទៅធនាគារវិញទេ។
ហើយប្ដីប្រពន្ធមួយគូនេះបានទទួចថាគ្មានផ្លូវណាមួយដែលពួកគេទទួលបានប្រាក់យ៉ាងច្រើនសន្ធាប់យ៉ាងនេះទេ ដោយសារតែពួកគេមានប្រាក់ខែតិចតួចបំផុត។
ដើម្បីធ្វើឱ្យមានការចាប់អារម្មណ៍ច្រើន គេរកឃើញថាគណនីរបស់នាង Yadav ត្រូវបានបង្កើតឡើងជាផ្នែកមួយនៃគម្រោងរដ្ឋាភិបាលហៅថា Jan Dhan Yojana ដោយបង្កើតឡើងក្នុងគោលបំណងលើកទឹកចិត្តមនុស្សដែលមានកម្រៃតិចតួចដើម្បីបើកគណនីធនាគារ ដូច្នេះហើយទើបរដ្ឋាភិបាលឧបត្ថម្ភទឹកប្រាក់ទៅដោយផ្ទាល់ក្នុងគណនីរបស់ពួកគេតែម្ដង៕
