លោក​បាន​គី​មូ​នទី​បំផុត​ដល់​ថ្ងៃ​បញ្ចប់​អាណត្តិ​នៅ UN និង​បាន​និយាយ​លា​ទាំង​អាល័យ​កាលពី​យប់​ថ្ងៃ​សុក្រ​

    ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក​បាន​គី​មូ​ន​បាន​និយាយ​ជម្រាបលា​ទាំង​ក្តុកក្តួល​ទៅកាន់​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​សុក្រ​ទី ៣០​ធ្នូ ដោយ​ពណ៌នា​ការដឹកនាំ​ពីរ​អាណត្តិ​របស់លោក​នៅ​ស្ថាប័ន​សកលលោក​មួយ​នេះ​ថា​ដូច​រឿងព្រេង​និទាន​។ 

​    ​លោក​បាន​គី​មូ​ន​បាន​និយាយ​លេងសើច​ដាក់​បុគ្គលិក និង​សហសេវិក​របស់គាត់ ខណៈ​រូបលោក​និយាយ​សង្ខេប​អំពី​ការដឹកនាំ​អ​.​ស​.​ប​រយៈពេល​មួយ​ទសវត្សរ៍ យ៉ាង​ដូច្នេះ "​ខ្ញុំ​មាន​អារម្មណ៍​ដូចជា​ព្រះ​នាង​ស៊ិន​ដេ​រ៉េ​ឡា​។ ថ្ងៃស្អែក​នា​ពាក់​កណ្តាលយប់ អ្វីៗ​នឹង​ផ្លាស់ប្តូរ​អស់រលីង​!"​។ 

​    ​អតីត​នាយករដ្ឋមន្ត្រី​ព័រ​ទុយ​ហ្គា​ល់ លោក Antonio Guterres អាយុ ៦៧ ឆ្នាំ នឹង​បន្ត​តំណែង​ពី​លោក​បាន​គី​មូ​ន​ចាប់ពី​ថ្ងៃអាទិត្យ​ទី ១ មករា ២០១៧ តទៅ​។ 

​    ​លោក Antonio Guterres ជា​អតីត​ប្រមុខ​រដ្ឋាភិបាល​ដំបូង​គេ​ដែល​មក​ដឹកនាំ​អ​.​ស​.​ប ដោយ​ស្នង​តំណែង​ពី​លោក​បាន​គី​មូ​ន​សម្រាប់​អាណត្តិ​រយៈពេល ៥ ឆ្នាំ​។ 

​    ​លោក​បាន​គី​មូ​ន​បាន​និយាយថា វា​ជា "​បុព្វសិទ្ធិ​" ដែល​បានមក​ធ្វើជា​ប្រមុខ​ដឹកនាំ​ស្ថាប័ន​មួយ ដែលមាន​តួនាទី​ពន្លត់​ជម្លោះ​សកលលោក និង​បញ្ចប់​ទុក្ខវេទនា និង​និយាយថា លោក​មាន​កិត្តិយស​ថ្លៃថ្លា​ដែល​បាន​ចែករំលែក​បេសកកម្ម​នេះ​ជាមួយ​សហសេវិក​របស់​លោក​។ 

​    ​អ្នកការទូត​កូរ៉េខាងត្បូង​រូបនេះ​និយាយថា "​អ្នក​គួរតែមាន​មោទនភាព ដូចដែល​ខ្ញុំ​មាន​មោទនភាព​ដែល​បាន​ហៅ​អ្នក​ទាំងអស់គ្នា​ថា​សហសេវិក​"​។ 

​    ​លោក​បាន​បន្ថែមថា ក្នុង​អាណត្តិ​ដឹកនាំ​មួយ​ទសវត្សរ៍​របស់លោក​នៅ​អ​.​ស​.​ប លោក​បាន​ខិតខំ​ប្រឹងប្រែង "​មិនដែល​ចុះចាញ់​ឡើយ​"​។ រក្សា​ក្តី​សុបិន រក្សា​ជំនឿ​ចិត្ត និង​រក្សា​ការប្រឹងប្រែង​ធ្វើការ រហូត​ទាល់តែ​យើងទាំងអស់គ្នា​សម្រេចបាន​ភាព​រីកចម្រើន​ទៅមុខ​"​។ 

​    ​មុននឹង​ចាកចេញ​ពី​តំណែង លោក​បាន​គី​មូ​ន​ក៏​នឹងចូលរួម​អបអរ​បុណ្យ​សកល​ឆ្លង​ឆ្នាំ​នៅ​ទីក្រុង​ញូវយ៉ក​ផងដែរ សម្រាប់​ពិធី​ទម្លាក់​បាល់​យក្ស​ជា​ទម្លាប់​នៅ​ក្រុង​ញូវយ៉ក ដោយមាន​អ្នក​ដើរលេង​បុណ្យ​ចូលរួម​រាប់សិប​ពាន់​នាក់​។ 

​    ​លោក​បាន​គី​មូ​ន​និយាយ​លេងសើច​ថា "​យប់​ស្អែក នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​សកល ខ្ញុំ​នឹង​ស្ថិតនៅ​ទីលាន​ថែម​ស៍​ឃ្វែរ​សម្រាប់​ការ​ទម្លាប់​បាល់​។ មនុស្ស​រាប់លាន​នាក់​នឹង​មើល​ខ្ញុំ​បាត់បង់​ការងារ​"៕ 
 

15817526 1359832750733675 583178049 o
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...