សន្តិសុខ​ឯកជន​ម្នាក់​ដេកស្លាប់​លើ​ម៉ូតូ​កង់​បី​

    ភ្នំពេញ ៖ មាន​ករណី​សន្តិសុខ​ឯកជន​ម្នាក់​ដេកស្លាប់​លើ​ម៉ូតូ​កង់​បី​កើតឡើង​នា​វេលា​ម៉ោង​១ ​និង​៣០​នាទី​រសៀល​ថ្ងៃ​៣០ ​ធ្នូ​ ២០១៦​ នៅក្នុង​កា​រ៉ា​ស់​អាគារ​ទី​២ ​ផ្ញើ​រថយន្ត​ក្រោយ​អាគារ​បេ​ (​បុរី​កីឡា​) ​ផ្លូវ​២១១ ភូមិ​១២ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​

    ប៉ូលិស​មូលដ្ឋាន​និយាយថា សព​ឈ្មោះ ​ឡាយ ហុង ភេទ​ប្រុស ​អាយុ​៤៦​ឆ្នាំ ​មុខរបរ​ស​និ្ត​សុខ​ឯកជន ​និង​រត់​ម៉ូតូឌុប​ស្រុកកំណើត​ភូមិ​ឃុំ​ព្រែក​ត្រឹ​ស​ ស្រុក​កំពង់ត្រាច​ ខេត្តកំពត​។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​មាន​ជំងឺ​ទឹកនោមផ្អែម​យូរ​មកហើយ​នៅ​ថ្ងៃកើតហេតុ​ខាង​បានមក​សម្រាក​លើ​ម៉ូតូ​កង់​បី​។​ ពេល​ម្ចាស់​គេ​មក​យក​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដេក​មុខ​ឡើង​ស្លាំង ​ហើយ​ដាស់​មិន​ងើប​ទើប​ដឹងថា​ស្លាប់​បាន​ទៅ​រាយការណ៍​ឱ្យ​សមត្ថកិច្ច​។​

    ប៉ូលិស​បាន​សន្និដ្ឋាន​ ជនរងគ្រោះស្លាប់​ដោយ​គាំងបេះដូង​ដោយសារ​ជឹ​ងឺ​ទឹកនោមផ្អែម​។​ ​សព​ប្រគល់​ឱ្យ​បងប្អូន​យក​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread