គួរឱ្យ​រន្ធត់​! ពលករ​ខ្មែរ​ស្ថិត​ក្នុងចំណោម​អ្នកស្លាប់ ៤ នាក់ និង​របួស ២១ នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​ថៃ​

    ​មនុស្ស​បួន​នាក់​បាន​ស្លាប់ និង ២១ នាក់​រងរបួស​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ពីរ​ដាច់ដោយឡែក​ពីគ្នា​នៅ​ខេត្ត​ភាគ​ខាងកើត​ចំនួន​ពីរ​កាលពី​យប់​ថ្ងៃ​សុក្រ និង​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​។ 

​    ​ក្នុង​ខេត្ត​ត្រាត រថយន្ត​ភី​ក​អាប់​មួយគ្រឿង​ដឹក​បន្លែ​ពេញ បាន​បុក​ជល់​ក្បាល​គ្នា​ជាមួយ​រថយន្ត​មួយទៀត​ក្នុងស្រុក​ក្លងយ៉ៃ​នៅ​ម៉ោង​ប្រហែល ៣.៣០ ព្រឹក​ថ្ងៃ​សៅរ៍​ទី​៣១​ធ្នូ ដោយ​សម្លាប់​មនុស្ស ២ នាក់ និង​បង្ក​របួស ៣ នាក់​ផ្សេងទៀត​។ 

​    ​អនុសេនីយ៍ឯក ប៉ូលិស លោក ថា​ណាត ម៉ាង​មី នាយរង​ប៉ុស្តិ៍​ប៉ូលិស​ស្រុក​ក្លងយ៉ៃ​បាន​និយាយថា ឧបទ្ទវ​ហេតុនេះ​កើតឡើង​នៅ​គីឡូម៉ែត្រ​លេខ ៤៥៣ នៅ​ផ្លូវ​សៃ​សាម​ក្នុង​តំបន់​មែរ​រូដ (Mairood)​។ 

​    ​ក្នុង​ខេត្ត​ឈុន​បុរី ពលករ​ចំណាកស្រុក​កម្ពុជា ២ នាក់​បាន​ស្លាប់ និង ១៨ នាក់​ផ្សេងទៀត​ភាគច្រើន​ជា​កម្ពុជា បាន​រងរបួស នៅពេល​រថយន្ត​ភី​ក​អាប់ ដែល​ពួកគេ​កំពុងធ្វើដំណើរ បាន​បុក​ជល់​ក្បាល​គ្នា​ជាមួយ​រថយន្ត​កង់ ១០ ក្នុងស្រុក​សយ​ដាវ (Soi Dao) កាលពី​យប់​ថ្ងៃ​សុក្រ​ទី​៣០​ធ្នូ​។ 

​    ​ប៉ូលិស​បាន​ទៅដល់​ទីតាំង​កើតហេតុ​នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ ៥៨ និង ៥៩ នៅ​ផ្លូវ​តា​មូ​ន​-​ក្លងយ៉ៃ ហើយ​ប្រទះឃើញ​រថយន្ត​ខូច​ខ្ទេចខ្ទី​ជាប់​ស្ទះ​លើ​ទ្រូងផ្លូវ​។ អ្នកបើកបរ​ឈ្មោះ សក្កា សែ​ឡាវ (Sakda Sae Lao) និង ពលករ​កម្ពុជា ១៧ នាក់​បាន​រងរបួស និង​ជាប់​ក្នុង​រថយន្ត​។ ពលករ​កម្ពុជា​ពីរ​នាក់ ប្រុស​មួយ​ស្រី​មួយ បាន​ស្លាប់ ហើយ​អ្នក​ទាំងពីរ​មាន​អាយុ​ប្រហែល ៣៥ ដូចគ្នា​៕

 

ប្រភព៖ បាងកក​ប៉ុស្តិ៍ 

adverise with khmeread