samsung-banner
adverise with khmeread

តារាចម្រៀង​រុស្ស៊ី​រង​ការរិះគន់​ចំពោះ​ការ​លួច​យក​បទ​ចម្រៀង K-Pop ដ៏​ល្បី​របស់ Taeyang

Maxresdefault

    ​តារាចម្រៀង​រុស្ស៊ី​ម្នាក់​កាលពី​ថ្មីៗ​នេះ​កំពុង​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​អ្នកគាំទ្រ ដោយសារ​លួច​បទ​ចម្រៀង​ដ៏​ល្បី​របស់ Taeyang គឺ​បទ "Eyes, Nose, Lips"​។​

​    ​នាង Albina កាលពី​ថ្ងៃ​ពុធ​បាន​បង្ហោះ​ចម្រៀង​ថ្មី​របស់​នាង​នៅលើ​បណ្ដាញ​យូ​ធូប ដោយ​គណនី​របស់​នាង​មាន​អ្នក Subscribe រហូតដល់​ទៅ ២ ពាន់​នាក់​។ ចម្រៀង​ថ្មី​របស់​នាង​មាន​ចំណងជើង​ថា "I Love You" ត្រូវបាន​គេ​បាញ់​យ៉ាង​ពេញទំហឹង​ដោយ​បទ​ចម្រៀង​នេះ​ជា​លំនាំ​បទ "Eyes, Nose, Lips" របស់ Taeyang សុទ្ធសាធ​។​

​    ​នាង Albina បាន​អះអាងថា នាង​ជា​អ្នកបង្កើត​ទំនុកច្រៀង និង​បា​រ៉ូ​ចម្រៀង​ដោយ​ខ្លួន​នាង ប៉ុន្ដែ​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​បាន​កាត់​វីដេអូ​ចម្រៀង​ទាំងពីរ​ផ្គុំ​គ្នា ទើប​ដឹងថា​ចម្រៀង​របស់​នាង​ច្រៀង​គឺ​ដូច​ទៅនឹង​បទ Taeyang សុទ្ធ​តែម្ដង​។​

​    ​មាន​អ្នក​បញ្ចេញមតិ​ជាច្រើន​បានឱ្យ​នាង​លុប​វីដេអូ​នោះ​ចេញ ខណៈដែល​មាន​អ្នក​ចុច Dislike លើ​ចម្រៀង​នេះ​ជាង ១ ម៉ឺន​នាក់ ហើយ​មានតែ ១១៤ នាក់​ប៉ុណ្ណោះ​ចុច Like ប៉ុណ្ណោះ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់