​ដោយសារ​បុរស​ម្នាក់​និង​ទូរស័ព្ទ​មួយ​នេះ ធ្វើឱ្យ​ផ្សារ​ទំនើប​មួយ​បិទ​ស្ទើរ​មួយថ្ងៃ ហើយ​ប៉ូលិស​ពិសេស​មក​ត្រៀបត្រា​ធ្វើ​អន្តរាគមន៍​

​    ​បុរស​ម្នាក់​ដេក​នៅក្នុង​រថយន្ត SUV ជាមួយ​ទូរស័ព្ទ​មាន​រាង​ដូច​កាំភ្លើង​នៅ​ភ្លៅ​របស់គាត់ បាន​បង្កឱ្យមាន​ការភ័យខ្លាច​និង​តម្រូវឱ្យ​បិទ​ផ្សារ​មួយ​ក្នុង​ទីក្រុង Alhambra នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​សុក្រ​។​

​    ​ប៉ូលិស​ក្រុង Alhambra បាន​និយាយថា នៅវេលា​ម៉ោង​ប្រហែល ១០ និង ៥២ នាទី​ព្រឹក ពួកគេ​បានទទួល​បណ្តឹង​តាម​ទូរស័ព្ទ​ទាក់ទង​នឹង​បុរស​ម្នាក់​ដែល​អាចមាន​បញ្ហា​វេជ្ជសាស្ត្រ​នៅក្នុង​រថយន្ត​មួយ​នៅ​កន្លែង​ចត​ឡាន​របស់​ផ្សារ Albertson ក្បែរផ្លូវ Commonwealth និង Fremont​។​

​    ​អាជ្ញាធរ​បាន​និយាយថា នាយកដ្ឋាន​ពន្លត់អគ្គីភ័យ​បាន​ឆ្លើយតប​ហើយ​ឃើញ​បុរស​ម្នាក់​ដេក​នៅ​កន្លែង​បើកបរ​ក្នុង​រថយន្ត Suburban​។ គាត់​ក៏​ហា​ក់មានកាំភ្លើង​ក្បែរ​គាត់​។​

​    ​ក្រុម​ពន្លត់អគ្គីភ័យ​ក៏បាន​ទាក់ទង​ទៅ​នាយកដ្ឋាន​ប៉ូលិស ហើយ​មន្ត្រី​ក៏​ត្រូវបាន​បញ្ជូនមក​ក​ន្លែ​ង​សង្ស័យ​។ នៅពេល​ពួកគេ​បានមក​ដល់ ប៉ូលិស​ក៏បាន​ត្រួតពិនិត្យ​រថយន្ត​ម្តងទៀត ហើយក៏​បានឃើញ​បុរស​ដដែល​និង​បាន​និយាយថា នៅ​ភ្លៅ​របស់គាត់​មាន​កាំភ្លើង​។​

​    ​កងកម្លាំង SWAT ពិសេស​ត្រូវបាន​ហៅ​ម​កន្លែងកើតហេតុ​ហើយ​មុខ​ជំនួញ​និង​ផ្សារ​លក់ទំនិញ​ខាងលើ​ក៏បាន​បិទទ្វារ​សិន​។ បន្ទាប់ពី​ការប៉ុនប៉ង​ជាច្រើន​ដង បុរស​ម្នាក់​នោះបាន​ភ្ញាក់ពីដេក​។ អាជ្ញាធរ​បាន​និយាយថា គាត់​បាន​លើកដៃ​ឡើងលើ​ហើយ​ចេញពី​រថយន្ត​នៅវេលា​ម៉ោង ២ និង ៣៥ ល្ងាច​។​

​    ​ទោះយ៉ាងណា វត្ថុ​ដែលមាន​រាង​ដូច​កាំភ្លើង​នោះ​គ្រាន់តែ​ស្រោម​ទូរស័ព្ទ​រាង​ដូច​កាំភ្លើង​តែប៉ុណ្ណោះ ហើយ​បុរស​ម្នាក់​នោះ​ក៏​មិនត្រូវ​ការ​ខាង​ពេទ្យ​មក​ពិនិត្យ​អ្វី​ដែរ​។​

​    ​អាជ្ញាធរ​បាន​និយាយថា ផ្សារ​ត្រូវបាន​បើក​ដូច​ធម្មតា​ហើយ​បុរស​មិនបាន​បញ្ចេញ​ឈ្មោះ​នោះ​ក៏​មិន​ត្រូវបាន​ចាប់ខ្លួន​ដែរ​៕

ប្រភព៖ បរទេស

1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...