យុទ្ធនាការ​សំណាញ់​មេ​ឃា​របស់​ចិន​ប្រមូល​លុយ​ពុករលួយ​បានមក​វិញ​រាប់រយ​លាន​ដុល្លារ​

    ​ចិន​បាន​ប្រមូល​លុយ ២,៣ ពាន់​លាន​យ័ន (៣៣១ លាន​ដុល្លារ​) ដែល​បាត់បង់​ក្នុង​អំពើពុករលួយ​រយៈពេល ១១ ខែ​ដំបូង​នៃ​ឆ្នាំ​២០១៦ មកពី​ទូទាំង​តំបន់​និង​ប្រទេស​ខុសៗ​គ្នា​ចំនួន​ជាង ៧០ មកវិញ​។ នេះ​បើតាម​អង្គភាព​ឃ្លាំមើល​អំពើពុករលួយ​របស់​ចិន​និយាយ​នៅលើ​វេ​ប​សាយ​ផ្លូវការ​របស់ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​ទី​៣១​ធ្នូ​។ 

​    ​ដំណឹង​នេះ​កើតឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បង្វែរ​ការផ្តោត​សំខាន់​នៃ​យុទ្ធនា​ការប្រឆាំង​អំពើពុករលួយ​មក​ប្រមូល​យកលុយ​ខុសច្បាប់​ពី​ក្រៅ​ស្រុក​មកវិញ ដែលជា​ផ្នែក​នៃ​យុទ្ធនាការ "​សំណាញ់​មេ​ឃា​" របស់​ទីភ្នាក់ងារ​ចម្រុះ​របស់​ចិន ដែល​បានចាប់ផ្តើម​ក្នុង​ឆ្នាំ​២០១៤​។​

​    ​គណៈកម្មការ​កណ្តាល​ស​ម្រា​ប់​អធិការកិច្ច​វិន័យ (CCDI) បាន​និយាយថា មនុស្ស ៩០៨ នាក់ ដែល​រត់គេចខ្លួន ត្រូវ​ចាប់បាន​មកវិញ ហើយ ១២២ នាក់​ក្នុងចំណោម​នោះ​ជា​មន្ត្រី​រដ្ឋាភិបាល​។ 

​     គណៈកម្មការ​នេះ​បាន​បន្ថែមថា ខ្លួន​នឹង​ពង្រឹង​យុទ្ធនាការ​របស់ខ្លួន​ដោយ​បន្តឹង​ការសហការ​ទ្វេដង​លើ​យុទ្ធនាការ "​សំណាញ់​មេ​ឃា​២០១៦" ដោយ​ផ្តោត​សំខាន់​លើ​ប្រទេស​សំខាន់ៗ និង​ករណី​ពិសេស ព្រមទាំង​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។ 

​    ​តាំងពី​ឡើងកាន់​អំណាច​នៅ​ចុងឆ្នាំ​២០១២ ប្រធានាធិបតី​ស៊ី ជីន​ពីង បាន​ប្តេជ្ញា​បន្ត​តាម​ចាប់ "​ខ្លា​" មានអំណាច ក៏ដូចជា​កូនចៅ "​រុយ​" ក្នុង​យុទ្ធនា​ការប្រឆាំង​អំពើពុករលួយ​ស៊ី​រូង​ដល់​ក្នុងនេះ​៕  

adverise with khmeread
ប្រភព៖ straitstimes

អ្នកនឹងចូលចិត្ត