បុរស​ជនជាតិ​កូរ៉េ​ម្នាក់​ដេកស្លាប់​សង្ស័យ​គាំងបេះដូង​

    ភ្នំពេញ ៖ មាន​ករណី​ជនជាតិ​កូរ៉េខាងត្បូង​ស្លាប់​កា​ពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​៣០​ ធ្នូ​ ឆ្នាំ​២០១៦​ នៅផ្ទះ​៣៦ ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ប៉ូលិស​មូលដ្ឋាន​និយាយថា សព​ឈ្មោះ​ SONG JANGHYUN​ ភេទ​ប្រុស ​មុខរបរ​នៅផ្ទះ​កាន់​លិខិតឆ្លងដែន​លេខ​ M៧១៦៤៨៥៦៦ ​ស្នាក់​នៅផ្ទះ​ខាងលើ​។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​មាន​ប្រពន្ធ​ខ្មែរ​រយៈពេល​៥​ឆ្នាំ​មកហើយ​។ ​នៅ​ព្រឹក​ថ្ងៃ​កើត​​ហេតុ​ខាងលើ​ជនរងគ្រោះ​មាន​អា​ការៈមិន​ស្រួលខ្លួន​បានឱ្យ​ប្រពន្ធ​កោសខ្យល់​។​

    លុះដល់​ថ្ងៃត្រង់​ស្រាប់តែ​ចុក​ចុងដង្ហើម​ឱ្យ​ប្រពន្ធ​ជប់​ចុងដង្ហើម​នៅតែ​មិន​បាត់​ហើយ​សន្លប់​ក៏​ដាក់​កង់​បី​ទៅ​គ្លី​និ​ច​ឡាំ​ប៊ុនថន​។​ ពេល​ដល់​ពេទ្យ​ប្រាប់ថា​ស្លាប់​បាត់ទៅហើយ​រួច​បានមក​រាយការណ៍​ស​ម​ត្ថ​កិច្ច​។​

    បើតាម​កា​សន្និដ្ឋាន​គឺ​ស្លាប់​អាច​បណ្តា​លពី​ជំងឺ​បេះ​ដូ​ង សព​ដាក់​ដំកល់​នៅវត្ត​ស្ទឹងមានជ័យ៕

adverise with khmeread