លោកអាជ្ញាកណ្តាល Santiago Quijada Alcon មកពីប្រទេសអេស្ប៉ាញកំពុងស្ថិតក្នុងបញ្ហា បន្ទាប់ពីត្រូវបានគេរាយការណ៍មកថាបានសុំកីឡាការិនីម្នាក់ចេញក្រៅជាមួយគ្នាអំឡុងការប្រកួតបាល់ទាត់មួយ។
លោក Alcon បានកាត់ក្តីក្នុងការប្រកួតស៊ីសាច់ហុតឈាមរវាងគូសត្រូវចាស់វស្សា Sporting de Huelva និង Santa Teresa នៅពេលដែលគាត់បានធ្វើសុំកីឡាការិនីដើរលេងជាមួយគ្នា។
កីឡាការិនីក្រុម Huelva នាង Elena Pavel អះអាងថា លោកអាជ្ញាកណ្តាលបានអញ្ជើញនាងទៅផឹកមួយកែវ បន្ទាប់ពីបានស្រែកពីចម្ងាយថា "អេ ម្នាក់សក់ពណ៌ត្នោត តោះទៅផឹកកាហ្វេមួយកែវ"។
បន្ទាប់ពីការប្រកួត កីឡាការិនីរូបនេះបានទៅស្ថានីយទូរទស្សន៍នៅក្បែរនោះដើម្បីប្តឹងតវ៉ាចំពោះអាជ្ញាកណ្តាល ដោយបានចោទប្រកាន់រូបគាត់បានបំបាក់បាក់មុខនាងដោយសម្តីរបស់គាត់។
នាងបាននិយាយថា "ខ្ញុំឈប់ជឿលើបាល់ទាត់ ជឿលើការប្រកួតត្រឹមត្រូវទៀតហើយ។ ខ្ញុំមានអារម្មណ៍អស់សង្ឃឹម និងអាម៉ាសមុខ។ ខ្ញុំលេងបាល់ច្រើនឆ្នាំមកហើយ មិនដែលមានអារម្មណ៍អាម៉ាស់ដូចនេះទេ"។
លោក Alcon បានឆ្លើយតបទៅនឹងការបដិសេធរបស់នាងតាមរយៈការបណ្តេញចេញកីឡាការិនីក្រុម Huelva ពីរនាក់ និងបានបដិសេធបាល់ប៉េណាល់ទីមួយគ្រាប់ ដែលបានធ្វើឲ្យក្រុម Huelva ចាញ់ក្នុងលទ្ធផល ៣-២៕
