អត់​ដឹងខ្លួន​សោះ​ថា​សព្វថ្ងៃនេះ​ត្បារ​ត្រចៀក​ខុស​ទាំងស្រុង​! អនុវត្ត​វិធី​នេះ​មិន​ត្រឹម​ជួយ​បំបាត់​អាចម៍ត្រចៀក​និង​រមាស់​ទេ ថែមទាំង​ជួយ​ការពារ​ក្រដាសត្រចៀក​ទៀត​

    ​ត្រចៀក​អ្នក​ផលិត​អាចម៍ត្រចៀក​ឥតឈប់ឈ​រ ដូច្នេះ ជានិច្ចកាល អាចម៍ត្រចៀក​ត្បារ​យ៉ាងណា​ក៏​មិនចេះ​អស់​ដែរ​។ ទោះយ៉ាងណា ជួន​កាលបើ​លោកអ្នក​ទុក​អាចម៍ត្រចៀក​មិន​ព្រម​ត្បារ​ចេញ វា​នឹង​ធ្វើឱ្យ​ស្ទះ​រន្ធ​ត្រចៀក​ស្តាប់​ពុំ​សូវ​ឮ​។ 

​    ​ការប្រើ​ឧបករណ៍​រឹង​សម្រាប់​ត្បារ​ត្រចៀក នឹង​ធ្វើឱ្យ​អាចម៍ត្រចៀក​រឹតតែ​ឆាប់​កើតមក​កាន់តែច្រើន​។ 

​    ​ជាធម្មតា អាចម៍ត្រចៀក​វា​រុល​ចេញមកក្រៅ​ដោយ​ឯកឯង តាមរយៈ​ចលនា​ថ្គាមមនុស្ស​ពេល​ទំពារ​អាហារ ឬ​និយាយស្តី ប៉ុន្តែ​ប្រសិនបើ​លោកអ្នក​ចង់​ត្បារ​វា​ចេញ ត្រូវ​ត្បារ​តាម​វិធី​ដែលមាន​សុវត្ថិភាព​ដូចខាងក្រោម​៖ 

​    ​* អ្វីដែល​លោកអ្នក​ត្រូវការ​គឺ​ប្រេង​អូ​លីវ​
​    ​ប្រេង​អូ​លីវ​ជួយ​កម្ចាត់​អាចម៍ត្រចៀក ដោយ​មិន​ប៉ះពាល់​ត្រចៀក​នោះឡើយ​។ ប្រើ​ប្រេង​អូ​លីវ​មានន័យថា លោកអ្នក​នឹងមិន​បារម្ភ​ត្រចៀក​ស្ងួត ឬ រមាស់​នោះទេ ព្រោះ​ប្រេង​អូ​លីវ​ដើរតួ​ជា​ត្រ​នា​ប់​ការពារ​កុំឱ្យ​ស្បែក​ត្រចៀក​ស្តើង និង​ការពារ​ក្រដាសត្រចៀក​។ 


​    ​
​    ​១. បន្តក់​ប្រេង​អូ​លីវ​ក្តៅ​ឧណ្ហៗ​ពីរ​បី​ដំណក់​ក្នុង​ត្រចៀក​
​    ​២. យក​សំឡី​ចុក​រន្ធ​ត្រចៀក​    ​
​    ​៣. ដេក​ផ្អៀង​ត្រចៀក​ឡើងលើ ១០ នាទី​
​    ​៤. ដក​សំឡី​ចេញ រួច​ផ្ទីង​ប្រេង​អូ​លីវ​ចេញពី​ត្រចៀក​
​    ​៥. យក​ក្រណាត់​ទន់​ជូត​សម្អាត​មាត់​ត្រជាក់​ជាការ​ស្រេច​៕ 

1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...