Arsenal ចង់​ចងជើង Sanchez និង Mesut Ozil? រូបភាព​កីឡាករ​ទាំងពីរ​មាន​នៅលើ​យន្តហោះ​ថ្មី​ផ្ទាល់ខ្លួន​របស់​កាំភ្លើង​ធំ

    ​ខណៈ​ក្រុម​អ្នកគាំទ្រ​ក្លឹប Arsenal កំពុង​ភ័យ​ខ្លួន​ខ្លាច​កីឡាករ​ល្បី​របស់ខ្លួន​ដូចជា Alexis Sanchez និង Mesut Ozil ជាដើម​ចាក​ចេញពី​ក្រុម ឥឡូវ​ពួកគេ​ប្រហែល​អស់​ក្តីបារម្ភ​ទៀតហើយ​ដោយសារ​តម្រុយ​ដ៏​ធំ​មួយ​នេះ​។​

​    ​តារា​កាំភ្លើង​ធំ Olivier Giroud, Alexis Sanchez, Mesut Ozil , Hector Bellerin និង Santi Cazorla ហាក់​សប្បាយ​ចិត្តជា​ពន់​ពេក​នៅពេល​ម្ចាស់​ឧបត្ថម្ភ​ធំ​របស់ខ្លួន​គឺ​ក្រុមហ៊ុន Emirates បានដាក់​រូប​ពួកគេ​នៅលើ​យន្តហោះ​ថ្មី​របស់​ក្រុម Arsenal​។​

​    ​រូប​កីឡាករ​ទាំងនេះ​ត្រូវបាន​បិទ​នៅលើ​តួ​យន្តហោះ​ជាមួយ​ឈុត​ក្នុងផ្ទះ ហើយ​ច្បាស់​ណាស់​ទង្វើ​បែបនេះ​ប្រហែលជា​បង្ខំ​ឱ្យ Sanchez និង Ozil ដែល​កំពុង​ចង់​ចាក​ចេញពី​ក្លឹប គិតពី​ការចាកចេញ​ម្តងទៀត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត