samsung-banner
adverise with khmeread

មានការ​អះអាងថា នាវា Titanic រហស្សនាម "​មិនចេះ​លិច​" តាមពិត​មិនមែន​លិច​ដោយសារ​បុក​ផ្ទាំង​ទឹកកក​ទាំងស្រុង​ទេ​

Untitled 1

    ​វីដេអូ​ឯកសារ​ថ្មី​មួយ​បាន​រិះគន់​ខ្លាំង​ទៅលើ​ទ្រឹស្តី​ពេញនិយម​បំផុត ដែល​លើកឡើងថា ការបុក​ផ្ទាំង​ទឹកកក​ទើប​ធ្វើឱ្យ​នាវា Titanic លិច​។ 

​    ​ផ្ទុយ​មកវិញ វីដេអូ​ឯកសារ​នោះបាន​អះអាងថា ភ្លើង​ឆេះ​នៅ​បន្ទប់​ដុត​ធ្យូងថ្ម​របស់​នាវា​ទេ ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការខូចខាត​តួ​នាវា​យ៉ាងធ្ងន់ធ្ងរ ត្រង់​កន្លែង​ដែល​វា​បុក​ជាមួយ​ផ្ទាំង​ទឹកកក​នៅពេល​ក្រោយមកទៀត​នោះ​។ 

​    ​អ្នកកាសែត​ឈ្មោះ Senan Molony ដែល​ចំណាយពេល ៣០ ឆ្នាំ​ស្រាវជ្រាវ​គ្រោះមហន្តរាយ​មួយ​នេះ បានធ្វើ​ការអះអាង​បែបនេះ​នៅក្នុង​ភាពយន្ត​ឯកសារ​មួយ​ឈ្មោះថា Titanic: The New Evidence ដែល​គ្រោង​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ចូលឆ្នាំ​សកល​នៅ​អង់គ្លេស​។ 

​    ​លោក​អះអាងថា កម្តៅ​ខ្លាំងក្លា​បានធ្វើឱ្យ​តួ​នាវា​ចុះខ្សោយ​ដល់​ចំណុច​មួយ​ងាយ​រង​ការខូចខាត​បំផុត ដូចជា​ករណី​បុក​នឹង​ផ្ទាំង​ទឹកកក​តូច​មួយ ក៏​អាច​បង្ក​ការខូចខាត​ធ្ងន់ធ្ងរ​ដែរ​។ 

​    ​អ្នកដំណើរ និង​នាវិក ២.២២៤ នាក់​បាន​បាត់​បង់ជីវិត​ក្នុង​គ្រោះមហន្តរាយ​នេះ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី ១៥ មេសា ១៩១២​។ 

​     នាវា "​មិនចេះ​លិច​" នេះ​បាន​ចាក​ចេញពី​ទីក្រុង Southampton ទៅ​ទីក្រុង New York ជាមួយ​អ្នកមាន​បំផុត​មួយចំនួន​លើ​ពិភពលោក​ជិះ​លើ​នោះដែរ​៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់