នេះ​ជា​អា​ថ៍កំ​បាំង​ដែល​នារី​គ្រប់រូប​ចង់ដឹង​! ជើង​លោក​អ្នកនឹង​ស្រ​ឡូ​ន​ស្អាត​ជានិច្ច​ជាមួយ​ល្បិច​ទាំងអស់នេះ​

    ​សិក្សា​ពី​របៀប​ធ្វើ​យ៉ាងម៉េច​ថែរក្សា​ជើង​របស់​អ្នក​ឱ្យ​ស្រ​ឡូ​ន​គឺជា​រឿង​សំខាន់​។ ការ​កោរ​រោមជើង​តែមួយ​មុខ​មិនទាន់​គ្រប់គ្រាន់​ទេ ហើយ​មួយវិញទៀត​វា​ក៏​ធ្វើ​ឱ្យជើង​គ្រើម​ឬ​ស្កៀប​ដែរ​។ ខាងក្រោម​នេះ​ជា​វិធី​ធ្វើឱ្យ​ជើង​ស្រ​ឡូ​ន ទោះ​ប្រើ​វិធី​កោរ​ក៏​អាចធ្វើឱ្យ​រលូង​ស្រិល​បានដែរ​។​

​    ​* សំណើម​៖ ជើង​ស្រ​ឡូ​ន​ទៅបាន​ដោយសារ​សំណើម អ្នក​ត្រូវ​គិតក្នុងចិត្ត​ថា អ្នក​ត្រូវតែ​ប្រើ​ក្រែ​ម​សំណើម​បន្ទាប់ពី​កោរ​រោមជើង​រួច​។ លោកអ្នក​អាច​ជ្រើសរើស​ផលិតផល​ពេញចិត្ត​ណាមួយ​តាមចិត្ត​។​

​    ​* យក​ក្រណាត់​ត្រដុស​សម្អាត​ជើង ៖ អ្នក​អាច​បង្ហាញ​ជើង​ដ៏​ស្រ​ឡូ​ន​និង​ស្រស់ស្អាត​បាន​ដោយ​ការ​ចម្រុះ​កោសិកា​ងាប់​តាមរយៈ​ការយក​ក្រណាត់​ទន់​ត្រដុស​សម្អាត​ជើង​។​

​    ​* បក​រោម​ឈឺចាប់ ប៉ុន្ដែ​មាន​ប្រសិទ្ធភាព​៖ ប្រសិនបើ​អ្នក​ចង់​មាន​ជើង​ស្រ​ឡូ​ន គឺ​ត្រូវ​បក​រោមជើង តែ​ឈឺចាប់​បន្តិច​ហើយ​។​

​    ​* ក្រែ​ម​ជម្រុះ​រោម ៖ ប្រសិនបើ​អ្នកខ្លាច​ការឈឺចាប់ អ្នក​អាច​ប្រើប្រាស់​ក្រែ​ម​លាប​ជម្រុះ​រោម​បាន​។​

​    ​* កុំ​ប្រើ​ទឹក​ក្ដៅ​ខ្លាំងពេក​៖ បើ​អ្នក​ធ្លាប់​ឮ​តែ​គេ​និយាយថា​ការ​ងូតទឹក​ក្ដៅ​ធ្វើ​ជើង​ស្រ​ឡូ​ន​នោះ​គឺ​មិន​ពិត​ទេ​។ ដោយសារ​ទឹក​ក្ដៅ​ធ្វើឱ្យ​ស្បែក​ស្ងួត បក​ប្រេះ ហើយ​ទឹក​ត្រជាក់​ក៏​មិន​ប្រាកដថា​ល្អ​ដែរ​វា​អាចធ្វើឱ្យ​ស្បែករ​រលាក​។ ជម្រើស​ល្អ​បំផុត​នោះ​គឺ​ទឹក​ក្ដៅ​ឧណ្ហៗ​៕

Tips legs smooth
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...