ប៉ូលិស​ប៉ុស្តិ៍​ស្វាយ​រលំ​វ៉ៃខ្នោះ​បុរស​ជនជាតិ​យួន​ម្នាក់​ទិញ​ថ្នាំញៀន​មក​ជក់

    កណ្តាល ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ស្វាយ​រលំ បាន​ឃាត់ខ្លួន​ជនជាតិ​យួន ម្នាក់ ពីបទ​រក្សាទុក​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​នៅ​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ វេលា​ម៉ោង​១០ ​និង​១០​នាទី យប់​នៅ​ចំណុច​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ ឈ្មោះ សុខ យ៉ាង ភេទ​ប្រុស អាយុ៣៦​ឆ្នាំ ជនជាតិ​យួន​មុខរបរ​កសិករ ទីលំនៅ​បច្ចុប្បន្ន ភូ​មិ លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល។ វត្ថុតាង​ចាប់យក​រួមមាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ​ចំនួន ០១​កញ្ចប់​តូច និង​ដែកកេះ​ហ្គាស ពណ៌​លឿង​ចំនួន​០១។​

    ប៉ូលិស​បន្តថា នៅ​ថ្ងែ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង​១០ ​និង​១០​នាទីយប់​កម្លាំង​ប៉ូលិស​ប៉ុស្ដិ៍​រដ្ឋបាល​ស្វាយ​រលំ កំពុង​ដើរល្បាត​នៅតាម​ផ្លូវជាតិ​លេខ​21A នៅក្នុង​ភូមិសាស្ដ្រ​ឃុំ​ស្វាយ​រលំ ស្រាប់តែ​បាន​ជួបនឹង​ជនសង្ស័យ​កំពុងតែ​ឈរ​នៅមុខ​ផ្ទះ​របស់ខ្លួន​ជាមួយ​ឈ្មោះ​ ចែម រតន​: ហៅ​អា​ឆ្វេង ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ។ ​ពេលនោះ​ដោយមាន​ការសង្ស័យ សមត្ថកិច្ច ក៏បាន​ធ្វើការ​ត្រួតពិនិត្យ ភ្លាមនោះ ស្រាប់តែ​ឈ្មោះ ​ចែម រតន​: ហៅ​ឆ្វេង បាន​រត់​គេចខ្លួនបាត់​។​

    បន្ទាប់មក​ប៉ូលិស​បានធ្វើការ​ត្រួតពិនិត្យ​ឈ្មោះ​ សុខ យ៉ាង ក៏​រកឃើញ​គ្រឿងញៀន ប្រភេទ​ម៉ាក​ទឹកកក ចំនួន​០១​កញ្ចប់​តូច​នេះ នៅលើ​ដី​ដែល​ឃ្លាត​ចម្ងាយ​ពី ឈ្មោះ​ សុខ យ៉ាង ប្រហែល ០,៥០​ ម៉ែត្រ ភ្លាមនោះ​សមត្ថកិច្ច​ក៏​ធ្វើការ​ឃាត់ខ្លួន​រួមទាំង​វត្ថុតាង​មក​ប៉ុស្ដិ៍​រដ្ឋបាល​ស្វាយ​រលំ ដើម្បី​សាកសួរ។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច​ឈ្មោះ សុខ យ៉ាង ខ្លួន​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ទិញ គ្រឿងញៀន​ចំនួន​០១​កញ្ចប់​តូច​នេះ ពី​ឈ្មោះ​ ចែម រតន​: ហៅ​ឆ្វេង ភេទ​ប្រុស អាយុ ២៣​ឆ្នាំមាន​ទីលំនៅ​បច្ចុប្បន្ន​៖​ ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល ក្នុង​តំលៃ​៣០,០០០៛(​បី​ម៉ឺន​រៀល​) ដើម្បី​ប្រើប្រាស់ ​(​ជក់​) ពិតប្រាកដ​មែន។​

    បន្ទាប់មក​បាន​បញ្ជូន​ជនសង្ស័យ រួម​និង​វត្ថុតាង​ទៅកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្អាង ដើម្បី អនុវត្តតាម​និតិ​វិធី​ច្បាប់៕

Unnamed %281%29 adverise with khmeread

មតិយោបល់