ដឹកប្រពន្ធទៅមើលជំងឺ...ចេញមកវិញឃើញចោរបម្រុងរួចម៉ូតូ

    ភ្នំពេញ ៖ ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ទឹកល្អក់​ទី ​៣ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជាក់ស្ដែង​ពីបទ​លួច​ម៉ូតូ​ប្រព្រឹត្ត​នៅ​ចំណុច​មុខផ្ទះ​លេខ ៥៦DIEo ផ្លូវ​២៣០ ក្រុម​១៦ ភូមិ​៦​ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល៦ ​និង​១៥​នាទី ល្ងាច។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ប៊ិន រើ​ន ហៅ រើ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ផ្លូវ ៣៦៩ ភូមិ​ដើម ច័ន្ទ​សង្កាត់​ច្បារអំពៅ​២ ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ តែម សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ​ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​១៣៨​ហ្សេ​ត សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។​

    វត្ថុតាង​ចាប់យក​រួមមាន ម៉ូតូ​មួយគ្រឿង​ម៉ាក Honda Wave ពណ៌​ខ្មៅ សេរី​២០១៤ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CL.6749 ដែលមាន​លេខ​តួ 103859 លេខ​ម៉ា​ស៊ីន​ 1003859 (ជា​របស់​ជនរងគ្រោះ បានធ្វើការ​ប្រគល់ជូន​ជនរងគ្រោះ​វិញ), ​ដែក​សំប៉ែត​កែច្នៃ​សម្រាប់​កាច់ក​ម៉ូតូ​ចំនួន​០១, ​សោ​ទីប​លេខ​៨​ចំនួន​០១, ​ទូរស័ព្ទ​ចំនួន​២​គ្រឿង​ម៉ា ​LG ​ពណ៌​ទឹកមាស​ចិន​០១ និង ម៉ាក​ Nokia​ ចិន​០១​ពណ៌​ទឹកមាស។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល​៥ ​និង៣០​នាទី ល្ងាច​ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​ម៉ាក ​Honda Wave ខាងលើ​ឌុប​ប្រពន្ធ​ខ្លួន​មក​ផ្ទះ​ពេទ្យ​ផ្លូវ​លេខ​២៣០ ក្នុង សង្កាត់​ទឹកល្អក់​ទី​៣​ដើម្បី​មើលជំងឺ។​

    ពេលមកដល់​ផ្ទះ​ពេទ្យ ជនរងគ្រោះ ក៏បាន​ចត​ម៉ូតូ​នៅមុខ​ផ្ទះ​ពេទ្យ ហើយក៏​ចូលទៅ​ពិនិត្យ​ជំងឺ រហូតដល់​ម៉ោង​ប្រហែល៦ ​និង​១៥​នាទី ស្រាប់​តែមាន​ជនសង្ស័យ​ឈ្មោះ ប៊ិន រើ​ន បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ជនរងគ្រោះ ពេលនោះ​ជនរងគ្រោះ​ឃើញ​ទាន់​ក៏​ស្រែកថា​ចោរៗ។​

    ភ្លាមនោះ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ទឹកល្អក់​ទី​៣ ធ្វើការ​ល្បាត​ការពារ​សុវត្ថិភាព ក្នុង​មូលដ្ឋាន ក៏​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ជាក់ស្ដែង​តែម្ដង។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួ​ល​គោក រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ កសាង​សំណុំរឿង និង បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់៕

Unnamed %283%29
adverise with khmeread
Loading ad ...