adverise with khmeread 50661931

ប្រទេស​វៀតណាម​ចាប់ផ្តើម​សមាជ​បក្ស​ដើម្បី​ជ្រើសរើស​មេដឹកនាំ​ថ្មី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​

​    ​ប្រទេស​វៀតណាម​បានចាប់ផ្តើម​បើក​សមាជ​បក្ស​កុម្មុយនីស្ត​រាល់​៥​ឆ្នាំ​ម្តង​របស់ខ្លួន​ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ជ្រើសរើស​មេដឹកនាំ​ថ្មី ដែល​នឹងត្រូវ​តតាំង​នឹង​ប្រឈម​ជាច្រើន​មាន​ចាប់ពី​ជម្លោះដែនសមុទ្រ​រហូតដល់​កំណែទម្រង់សេដ្ឋកិច្ច​ដ៏​ចាំបាច់​បំផុត​។ 

​    ​កិច្ចប្រជុំ​នេះ​ភាគច្រើន​នឹងធ្វើ​ឡើង​នៅ​ពីក្រោយ​ទ្វារ​បិទ​ជិត ជាមួយនឹង​ការផ្លាស់ប្តូរ​អ្នកដឹកនាំ​ត្រូវគេ​រំពឹង​ធ្វើឡើង​ចំពោះ​មេដឹកនាំ​កំពូល (អគ្គលេខាធិការ, ប្រធានាធិបតី, នាយករដ្ឋមន្ត្រី) ​របស់​គណបក្ស ដែល​បាន​គ្រប់គ្រង​វៀតណាម​តាំងពី​បញ្ចប់សង្គ្រាម​ក្នុង​ឆ្នាំ ១៩៧៥​។ 

​    ​អំឡុង​ពេលមុន​សមាជ​រយៈពេល​មួយ​សប្តាហ៍​ពេញ​នេះ​គេ​កត់សម្គាល់ឃើញ​ការតស៊ូ​ក្នុងចំណោម​បក្ខពួក​ដ៏​ល្វីង​ជូរចត់ រវាង​អ្នកនយោបាយ​អភិរក្សនិយម​របស់​បក្ស ដែល​គេ​មើលឃើញថា​ស្និទ្ធ​នឹង​ក្រុង​ប៉េកាំង និង អ្នក​កំណែទម្រង់​សម័យ​ទំនើប​ដូចជា​នាយករដ្ឋមន្ត្រី លោក ង្វៀន តិ​ន​យ៉ុង​ជាដើម​។ 

​    ​ពិធី​បើក​ព្រឹត្តិការណ៍​មួយ​នេះ​ក៏​ត្រូវបាន​ជះ​ស្រមោល​ពីលើ​ដោយ​ការធ្វើ​បំលាស់​ទី​ស្ថានីយ៍​ខួង​ប្រេង​របស់​អ្នកជិតខាង​កុម្មុយនីស្ត​ដ៏​ធំ​របស់ វៀតណាម (​ចិន​) មកកាន់​ដែនទឹក​ដែល​អះអាង​សិទ្ធិ​កាន់កាប់​ដោយ​ហាណូយ​។ 

​    ​លោក ឌួង ដា​ញ់​ឌី (Duong Danh Dy) អ្នកការទូត​វៀតណាម​ចូលនិវត្តន៍ ដែល​ចំណាយពេល ១៤ ឆ្នាំ​នៅ​ស្ថានទូត​ក្នុង​ក្រុង​ប៉េកាំង បាន​និយាយថា "​ចិន​តែងតែ​រក្សា​ការដាក់​សម្ពាធ​មកលើ​ថ្នាក់ដឹកនាំ​វៀតណាម ជាពិសេស​មុន​និង​អំឡុងពេល​នៃ​សមាជ​បក្ស​"៕ 

adverise with khmeread
ប្រភព៖ បាងកកប៉ុស្តិ៍

មតិយោបល់