កម្មករសំណង់​មានទំនាស់វាយ​គ្នា​របួស​២​នាក់​...​ជាប់​ខ្នោះ​ម្នាក់​

    ភ្នំពេញ ៖ មាន​ករណី​ហិង្សា​ដោយ​ចេតនា​កើតឡើង​នៅ​ថ្ងៃទី​៣១ ​ធ្នូ ២០១៦ ​វេលា​ម៉ោង​១ ​និង​៣០​នាទី រសៀល​ចំណុច​ផ្លូវ​រថភ្លើង ក្រុមទី​១១ ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ ​បន្ទាប់ពី​មានទំនាស់វាយគ្នា​របួស​២​នាក់ ហើយ​ជនបង្ក​ត្រូវ​ប៉ូលិសវាយខ្នោះ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ទី​១-​ឈ្មោះ​ ​គឹម សំណាង ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ មុខរបរ​ជាងសំណង់​និង​ជនរងគ្រោះ, ​ទី​២-​ឈ្មោះ ដោក វាសនា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​​ មុខរបរ​ជាងសំណង់ មាន​ទីលំនៅ​ផ្ទះ​លេខ​០៩៩​ជ ផ្លូវ​រថភ្លើង ក្រុមទី​១១ ភូមិ​បឹ​សាឡាង សង្កាត់​ឬ​ស្សី​កែវ។ ​ជនរងគ្រោះ​ទាំងពីរ​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

    ចំណែក​ជនបង្ក​ឈ្មោះ​ ទែន ជាទី​ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​០៩៧​ជ ផ្លូវ​រថភ្លើង ក្រុមទី​១១ ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ​មុខរបរ​ជាងសំណង់​។​

    ប៉ូលិស​ផ្នែក​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍​កំពុងកសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់៕

 

Untitled 1
adverise with khmeread
Loading ad ...