Bill Gates លាតត្រដាង​វិប្បដិសារី​ធំ​បំផុត​ក្នុង​ជីវិត​របស់គាត់​

    ​មិនសូវ​ចំណាយពេល​ជាមួយ​គ្រួសារ​គាត់​បាន​ច្រើន​? ខាត​អស់​រាប់លាន​នៅក្នុង​មុខ​ជំនួញ​របស់គាត់​? ឬមួយ​ក៏​គាត់​មិនបាន​ប្រាប់​គ្រួសារ​គាត់​ថា​គាត់​ស្រឡាញ់​ពួកគេ​ប៉ុណ្ណា​នៅពេល​គាត់​មានឱកាស​? ពិតណាស់ ទាំងនេះ​មិនមែនជា​វិប្បដិសារី​របស់លោក Bill Gates ទេ​។​

​    ​វិប្បដិសារី​ដ៏​ធំ​បំផុត​នៅក្នុង​ជីវិត​របស់លោក​គឺ​គាត់​មិនចេះ​ភាសាបរទេស​។​

​    ​លោក Bill Gates បាន​ប្រាប់​ប្រិយមិត្ត​គាត់​ម្នាក់​អំឡុង​កម្មវិធី Reddit AMA កាលពី​ថ្ងៃ​ពុធ​កន្លងទៅ​យ៉ាង​ដូច្នេះ​ថា "​ខ្ញុំ​មាន​អារម្មណ៍​ដូច​ឆ្កួត​ដល់​ហើយ​ដែល​អត់​ចេះ​ភាសាបរទេស​សោះ​"​។​

​    ​លោក​បាន​បន្តថា "​ខ្ញុំ​បាន​រៀន​ភាសា​ឡាទីន​និង​ក្រិ​កនៅ​ថ្នាក់​វិទ្យាល័យ​ហើយ​ខ្ញុំ​ទទួលបាន​ពិន្ទុ A ទាំងពីរ ហើយ​វា​បាន​ជួយ​ពង្រឹង​វាក្យ​ស័ព្ទ​របស់ខ្ញុំ ប៉ុន្តែ​ខ្ញុំ​តែង​សង្ឃឹមថា ខ្ញុំ​ចេះ​ភាសា​បារាំង អារ៉ាប់ ឬក៏​ចិន​បន្ថែម​។ ខ្ញុំ​នៅតែ​រក្សា​ក្តី​សង្ឃឹមថា​នឹងមាន​ពេល​សិក្សា​ភាសា​ណាមួយ​ក្នុងចំណោម​បី​នេះ​។ ខ្ញុំ​ប្រហែលជា​សិក្សា​ភាសា​បារាំង​មុន​ព្រោះ​វា​ងាយស្រួល​ជាងគេ​"​។​

​    ​គាត់​ថែមទាំង​ព្យាយាម​ប្រើប្រាស់​កម្មវិធី​រៀន​ភាសា Duolingo ជា​យូរណាស់​មកហើយ​ប៉ុន្តែ​មិនអាច​រក្សា​ការអនុវត្ត​បាន​៕

1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់