ប៉ូលិស​ប៉ុស្តិ៍​ក្រញូង​សែន​ជ័យ​បង្ក្រាប​ល្បែងស៊ីសង​ ២ ​លើក​ចាប់បាន​វត្ថុតាង​...​អ្នកលេង​រត់​អស់​

    ក្រចេះ ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ក្រញូង​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ បាន​ចុះបង្ក្រាប​ល្បែងស៊ីសង យ៉ូ​គី​ (​ល្បែង​ចាក់​រូប​សត្វ​) នៅ​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង​២ ​និង​១០​នាទី រសៀល​នៅ​ចំណុច​ភូមិ​ជ្រោះ​ជ្រៅ​ពោធិ​សាល ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ ​ដកហូតយក​វត្ថុតាង​រួមមាន រថយន្ត​ចំនួន ០១ ​គ្រឿង ម៉ាក​ហាយ​លែ​ន​ឌ័​រ, ម៉ូតូ​ចំនួន ០២​គ្រឿង, ហាន់​តោ ចំនួន ១, ក្រដាស់​រូប​សត្វ និង​សម្ភារៈ​មួយចំនួនទៀត រីឯ​ម្ចាស់​វត្ថុតាង​ពេលដែល​សមត្ថកិច្ច​ចុះទៅ​ដល់​បាន​រត់​គេចខ្លួនបាត់។​

    បច្ចុប្បន្ន វត្ថុតាង​ដែល​ដកហូត​បាន​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក្រញូង​សែន​ជ័យ។​

    បន្ទាប់មក​នៅ​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង​៤​ល្ងាច​នៅ​ចំណុច​ភូមិ​ជ្រោះ​ជ្រៅ​ពោធិ​សាល ឃុំ​ក្រញូង​សែន​ជ័យ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ក្រញូង​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ បាន​ចុះបង្ក្រាប​ល្បែងស៊ីសង ក្តាម​ឃ្លោក បាន​ចំនួន ០១​ ​លើក ដកហូតយក​វត្ថុតាង​បាន​ម៉ូតូ​ចំនួន ៥​ គ្រឿង ហាន់​តោ និង​សម្ភារៈ​បម្រើឱ្យ​ការលេង​មួយចំនួនទៀត។​

    បច្ចុប្បន្ន​វត្ថុ​តាង យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល។ ​ករណីនេះ​សមត្ថកិច្ច​និង​កោះហៅ​អ្នកប្រព្រឹត្ត​ល្បែង​ក្តាម​ឃ្លោក​ទាំងអស់​មក​ធ្វើការ​អប់រំ​និង​ធ្វើ​កិច្ចសន្យា​ឱ្យ​បញ្ឈប់​ការលេង​តទៅទៀត៕

Unnamed %283%29
adverise with khmeread
Loading ad ...