samsung-banner
adverise with khmeread

​ខ្មាន់កាំភ្លើង​បាញ់រះ​ក្នុង​ក្លឹប សម្លាប់​អ្នក​ចាំ​ឆ្លង​ឆ្នាំ​រាប់សិប​នាក់​នៅ​តួ​ក​គី​

1

​    ​យ៉ាងហោចណាស់​ខ្មាន់កាំភ្លើង​ម្នាក់​បាន​បាញ់​បើកផ្លូវ​ចូលទៅក្នុង​ក្លឹប​រាត្រី​មួយ​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ផ្ទុក​ទៅដោយ​អ្នក​ចាំ​ឆ្លង​ថ្មី​រាប់រយ​នាក់ ដោយ​សម្លាប់​មនុស្ស​ចំនួន ៣៥ នាក់​និង​របួស​ជាង ៤០ នាក់​ដែល​នេះ​ជា​អ្វីដែល​អភិបាលក្រុង​បាន​ពណ៌នា​ថា ជាការ​វាយប្រហារ​ភេរវកម្ម​។​

​    ​អភិបាលក្រុង​លោក Vasip Sahin បាន​និយាយថា ខ្មាន់កាំភ្លើង​ម្នាក់​បាន​បាញ់​មន្ត្រីប៉ូលិស​ម្នាក់​និង​ជន​ស៊ីវិល​ខណៈ​រូបគេ​ចូលទៅក្នុង​ក្លឹប Reina មុននឹង​បាញ់រះ​នៅ​ខាងក្នុង​ក្លឹប​។ របាយការណ៍​ខ្លះ​បាន​លើកឡើងថា មាន​ខ្មាន់កាំភ្លើង​ច្រើន​នាក់​។​

​    ​យោងតាម CNN ឱ្យដឹងថា យ៉ាងហោចណាស់​មនុស្ស​ជាង ៥០០ ទៅ ៦០០ នាក់​នៅ​ក្លឹប​នៅពេល​ខ្មាន់កាំភ្លើង​បើក​ការវាយប្រហារ​នៅវេលា​ម៉ោង ១ និង ១៥ (​ម៉ោង​ក្នុង​តំបន់​)​។ អ្នកខ្លះ​បាន​លោត​ចូលក្នុង​ដៃសមុទ្រ Bosphorus ដើម្បី​គេច​ពី​គ្រោះថ្នាក់​និង​ខ្លះទៀត​ត្រូវបាន​សង្គ្រោះ​ដោយ​ប៉ូលិស​៕

​ប្រភព៖ បរទេស

 

adverise with khmeread

មតិយោបល់