បុរស​ជប៉ុន​មិន​និយាយ​រក​ភរិយា ២០ ឆ្នាំ ព្រោះ​ប្រពន្ធ​ធ្វើឱ្យ​គាត់​អន់ចិត្ត ប៉ុន្តែ​នៅតែ​រស់នៅ​ជាមួយ​ប្រពន្ធ​កូន​មកទល់​សព្វថ្ងៃ​

    ​បើទោះជា​ប្ដី​ប្រពន្ធ​នេះ​ឆ្លងកាត់​ភាព​ស្ងៀមស្ងាត់​ឆ្គងៗ ដោយ​មិន​និយាយ​រកគ្នា​អស់ ២ ទសវត្សរ៍ ប៉ុន្ដែ​នៅតែ​បន្ត​រស់នៅ​ជាមួយគ្នា​រហូត និង​មានកូន​ទៀតផង​។​

​    ​លោក Otou Katayama មកពី​ទីក្រុង​ណា​រ៉ា ភាគខាងត្បូង​ប្រទេស​ជប៉ុន​បន្ត​រស់នៅ​ជាមួយនឹង​កូន​បីនាក់​និង​ប្រពន្ធ​ឈ្មោះ Yumi ជា​ប្រពន្ធ​ដែល​ព្យាយាម​និយាយ​រក​គាត់​រាល់ថ្ងៃ ប៉ុន្ដែ​បានត្រឹមតែ​ងក់ក្បាល​ឆ្លើយតប​អស់​រយៈពេល ២០ ឆ្នាំ​។​

​    ​ភាព​ស្ងៀមស្ងាត់​របស់​ប្ដី​ប្រពន្ធ​នេះ​ត្រូវបាន​លាតត្រដាង​ដោយ​កូន​របស់គាត់ Yoshiki វ័យ ១៨ ឆ្នាំ ដោយបាន​សរសេរ​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​សុំឱ្យ​ពួកគាត់​ផ្សះផ្សា​គ្នា​វិញ ខណៈដែល​គាត់​មិនដែល​ឮ​ពួកគាត់​និយាយ​គ្នា​ម្ដងណា​ឡើយ​។​

​    ​ពួកគេ​ត្រូវ​បានរៀបចំ​ឱ្យ​ជួបគ្នា​នៅ​សួនច្បារ​មួយ ជា​កន្លែង​ដែល​ពួកគាត់​បាន​ជួបគ្នា​លើកដំបូង ខណៈដែល​កូនៗ​របស់​ពួកគេ​កំពុង​លបមើល​។​

​    ​ពេលនោះ​លោក Otou ក៏​ចាប់​ផ្ដើមនិយាយ​ទៅកាន់​ប្រពន្ធ​គាត់​យ៉ាង​ដូច្នេះ "​យើង​ខាន​និយាយ​គ្នា​យូរហើយ​។ អូន​ព្រួយបារម្ភ​ពី​កូនៗ​។ Yumi រហូតមកទល់​ពេលនេះ អូន​ស៊ូទ្រាំ​នឹង​ការលំបាក​។ បង​ចង់ឱ្យ​អូន​ដឹងថា បង​មាន​សេចក្ដី​អំណរ​គ្រប់យ៉ាង​"​។​

​    ​ក្រោយមក​លោក Otou បាន​បកស្រាយ​យ៉ាង​ដូច្នេះ​ថា គាត់​មានការ​ច្រណែន ដែល​ប្រពន្ធ​គាត់​យកចិត្តទុកដាក់​និង​មើលថែ​តែ​កូន​ខ្លាំងពេក​។​

​    ​គាត់​និយាយថា "​បង​គឺជា​ប្រភេទ​មនុស្ស​ច្រណែន​។ បង​មិនមាន​អារម្មណ៍​សប្បាយចិត្ត​ដោយសារ​រឿងនេះ​ទេ​។ ហើយក៏​មិន​វិលត្រឡប់​ទៅ​សភាព​ដើម​វិញ​ដែរ បង​គិត​ដូច្នេះ​"៕

 

3bbba2ac00000578 0 image a 47 1483192820149
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...