​ឥណ្ឌូនេស៊ី​ព្រមាន​ក្រុមហ៊ុន​អាកាសចរណ៍​មួយ បន្ទាប់ពី​វីដេអូ​មួយ​បង្ហាញ​អ្នកបើកបរ​យន្តហោះ​កំពុង​ស្រវឹងស្រា មុនពេល​ឡើងទៅ​បញ្ជា​យន្តហោះ​

​    ​អាជ្ញាធរ​ឥណ្ឌូនេស៊ី​បាន​ព្រមាន​ទៅកាន់​ក្រុម​អាកាសចរណ៍ PT Citilink Indonesia បន្ទាប់ពី​វីដេអូ​មួយ​បង្ហាញ​ពី​ពី​ឡុ​តម្នាក់​របស់​ក្រុមហ៊ុន​នេះ​បាន​ដើរចូល​កន្លែង​ត្រួតពិនិត្យ​ទាំង​សភាព​ស្រវឹង រួច​និយាយ​បែប​រវើរវាយ​នៅលើ​ប្រព័ន្ធ​ថ្លែង​សារ​ទៅ​សាធារណជន​របស់​យន្ត​ហោះ​នេះ​។​

​    ​Citilink ដែលជា​អង្គភាព​មួយ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ PT Garuda Indonesia បាន​និយាយថា ក្រុមហ៊ុន​បាន​បណ្តេញ​ពី​ឡុ​ត​នេះ​បន្ទាប់ពី​ឧ​ប​ទ្ទេវ​ហេតុ​នៅ​ថ្ងៃទី ២៨ ខែធ្នូ​កន្លងទៅ​នៅ​ព្រលានយន្តហោះ Surabaya មុន​ការហោះហើរ​ទៅ​ទីក្រុង​ហ្សា​ការ​តា ហើយ​នាយក​ប្រតិបត្តិ​ត្រូវបាន​បញ្ជា​ឱ្យ​ចុះ​ចេញពី​តំណែង​។​

​    ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រុមហ៊ុន​ឱ្យដឹងថា ពី​ឡុ​ត​រូបនេះ​ត្រូវបាន​ប្តូរ​មុន​ជើងហោះហើរ​ចាប់ផ្តើម​។​

​    ​អ្នកនាំពាក្យ​ក្រសួង​លោក Bambang S Ervan បាន​និយាយថា ក្រសួង​ដឹកជញ្ជូន​បាន​ផ្ញើលិខិត​ព្រមាន​ទៅកាន់​ក្រុមហ៊ុន Citilink ហើយ​បាន​អំពាវនាវ​ឱ្យមាន​ការស៊ើបអង្កេត​ផ្ទៃក្នុង បន្ទាប់ពី​ដឹងថា ការត្រួតពិនិត្យ​សុខភាព​និង​នីតិវិធី​ផ្សេងទៀត​មិនបាន​គោរព​តាម​បទ​ប្បញ្ញត្តិ​ក្រសួង​។​

​    ​Citilink មិនបាន​បញ្ចេញ​ឈ្មោះ​ពី​ឡុ​ត​នោះទេ ប៉ុន្តែ​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា ខ្លួន​បាន​បណ្តេញ​ម្នាក់​នេះហើយ​បន្ទាប់ពី​រូបគេ​បាន​បដិសេធ​ការត្រួតពិនិត្យ​សុវត្ថិភាព​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​។​

​    ​ប្រធាន​នាយក​ប្រតិបត្តិ​ឈ្មោះ Albert Burhan និង​នាយក​ប្រតិ​ប​ត្ដិ​ឈ្មោះ Hadinoto Soedigno ត្រូវបាន​ស្នើឱ្យ​ចុះចេញ​ពី​តំណែង​ក្រោយ​ឧ​ប​ទ្ទេវ​ហេតុនេះ​។ ទោះយ៉ាងណា​អ្នកនាំពាក្យ​ក្រុមហ៊ុន​ឈ្មោះ Benny Butarbutar បាន​និយាយ​កាលពី​សៅរ៍​ម្សិលមិញ​ថា ការចុះ​ចេញពី​តំណែង​ត្រូវមាន​ការអនុម័ត​ពី​ម្ចាស់​ភាគហ៊ុន​៕

ប្រភព៖ បរទេស

adverise with khmeread