samsung-banner
adverise with khmeread

Ariana Grande ស៊ក​សម្តី​ដាក់​ពួក​អ្នក​ស្អប់​ភាព​សិច​ស៊ី ដោយ​និយាយថា "​ខ្ញុំ​មិនមែនជា​សាច់​ផាក់​ឡូ​វ​ទេ​"

Ariana

    ​នាង Ariana Grande បាន​ចែករំលែក​ផុស​មួយ​អំពី​ការដែល​នាង​បាន​ជួប​អ្នក​ស្អប់​ភាព​សិច​ស៊ី​ម្នាក់ នៅពេល​នាង​និង​មិត្ត​ប្រុស​របស់​នាង Mac Miller ទៅ​បរិភោគ​អាហារ​។​

​    ​យោងតាម​តារាចម្រៀង​វ័យក្មេង​រូប​ស្រស់​អាយុ ២៣ ឆ្នាំ​រូបនេះ អ្នក​ស្អប់​ភាព​សិច​ស៊ី​នោះ​គឺជា​អ្នកគាំទ្រ​ម្នាក់​របស់​មិត្ត​ប្រុស​នាង ដោយបាន​ប្រាប់​គាត់​ថា "Ariana សិច​ស៊ី​ដល់ក​ហើយ​។ ខ្ញុំ​ឃើញ​លោក​កំពុង​ឆ្លក់​វង្វេង​នឹង​ភាព​សិច​ស៊ី​ស្ទើរ​ឆ្កួត​នេះ​"​។​

​    ​Ariana បាន​បញ្ចេញមតិ​របស់​នាង​ទាំង​អារម្មណ៍​មិន​ស្រួល​ថា "​ខ្ញុំ​មិនមែនជា​សាច់​ផាក់​ឡូ​វ​មួយ​ដុំ​នោះទេ​"​។​

​    ​ហើយ​នាង​ក៏បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម Twitter​ដូច្នេះ​ផងដែរ​ថា "​ការសម្ដែង​ភាព​សិច​ស៊ី​នៅក្នុង​សិល្បៈ​គឺ​មិនមែនជា​ការអញ្ជើញ​មួយ​សម្រាប់​ការមិន​គោរព​ដូច្នេះ​នោះឡើយ​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់