គ្រូទាយ​អង់គ្លេស ដែល​ទាយ​អំពី​វិបត្តិ​បោះឆ្នោត​នៅ​អាមេរិក​ត្រូវ​ឥតខ្ចោះ មើលឃើញ​រឿង​អាក្រក់​ច្រើន​នឹង​កើតឡើង​ក្នុង​ឆ្នាំ​២០១៧

    ​គ្រូទាយ​សញ្ជាតិ​អង់គ្លេស លោក Craig Hamilton-Parker ប្រមើល​មើលឃើញ​ឆ្នាំ ២០១៧ នឹង​ជា​ឆ្នាំ​នៃ​បញ្ហា​សេដ្ឋកិច្ច និង​កោ​ល​ហល​សង្គម​ដ៏​ធំធេង​រួមជាមួយ​កុបកម្ម​ហិង្សា​និង​ទុក្ខវេទនា​ធំធេង​សម្រាប់​អ្នកក្រ​បំផុត​នៅក្នុង​សង្គម​។ គ្រូទាយ ដែល​ព្យាករណ៍​ថា​នឹងមាន​ការបែងចែក​នយោបាយ​នៅ​អាមេរិក​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៦​ត្រូវ​ឥតខ្ចោះ​រូបនេះ និយាយថា ការ​ទស្សន៍ទាយ​មួយចំនួនធំ​ដូចខាងក្រោម​នេះ អាច​នឹង​កើតឡើង​ក្នុង​ឆ្នាំ ២០១៧ ឬ​អាច ២ ទៅ ៣ ឆ្នាំ​ខាងមុខ​ទៀត​។ 

លោក Craig Hamilton-Parker


​    ​១. Hillary Clinton នឹង​លាលែង​ពី​នយោបាយ ដោយសារតែ​ការបញ្ចេញ​នូវ​ឯកសារ​នានា ដែល​លាតត្រដាង​ពី​អំពើពុករលួយ​ខាង​ហិរញ្ញវត្ថុ និង ការ​ក្លែងបន្លំ​ឯកសារ​រដ្ឋាភិបាល​។ 
​    ​២. ដា​ណឺ​ម៉ាក និង​អ៊ីតាលី​ដកខ្លួន​ចេញពី EU ខណៈដែល​ប្រាក់​អឺរ៉ូ​ដួលរលំ​។ ឆ្នាំ ២០១៧ នឹង​ជា​ឆ្នាំ​ដែល​អ៊ីតាលី​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​។ 
​    ​៣. នឹងមាន​ចលាចល​សេដ្ឋកិច្ច​នៅ​អឺរ៉ុប និង​អាមេរិក រួមជាមួយ​កុបកម្ម​ហិង្សា​ក្នុង​រដ្ឋធានី​អឺរ៉ុប​ជាច្រើន​ដូចជា Rome, Madrid, Berlin, Paris និង Prague​។ ក្នុង​បណ្តា​ទីក្រុង​ទាំងនេះ ប្រជាជន​នឹងរង​ទុក្ខវេទនា​ជួប​ភាពក្រីក្រ​លំបាក និង​ខ្វះ​ស្បៀងអាហារ​ដោយសារតែ​ការដួលរលំ EU​។​
​    ​៤. អគារ​ល្បី​មួយ​នឹងត្រូវ​ភ្លើង​ឆេះ ដោយសារតែ​កុបកម្ម​របស់​ពួក​ស្តាំនិយម​ក្នុងប្រទេស​អាល្លឺម៉ង់​រំលឹក​ដល់​ការដុត​អគារ Reichstag​។​
​    ​៥. ចក្រភព​អង់គ្លេស​នឹង​គេច​ផុតពី​បញ្ហា​សេដ្ឋកិច្ច​អន្តរជាតិ​ដ៏​អាក្រក់​បំផុត ហើយ​អង់គ្លេស​នឹង​ក្លាយជា​ឋានសួគ៌​សេដ្ឋកិច្ច​ដ៏​មាន​សុវត្ថិភាព​។ ចក្រភព​អង់គ្លេស ឥណ្ឌា និង​អូស្ត្រាលី​នឹង​បង្កើត​សម្ព័ន្ធភាព​សេដ្ឋកិច្ច​មួយ​។ 
​    ​៦. អាមេរិក​នឹង​បែកបាក់​ខាង​នយោបាយ​រវាង​ប៉ែក​ខាងកើត​និង​ប៉ែក​ខាងលិច​។ កុបកម្ម​និង​បាញ់បោះ​គ្នា​ក្នុង​អាមេរិក​ជុំវិញ​លទ្ធផល​បោះឆ្នោត និង ភាព​ជ្រួលច្របល់​នឹង​កើតឡើង​ពេញ​មួយឆ្នាំ ២០១៧​។ ទាហាន​អព្យាក្រឹត​ក្នុងប្រទេស​កាណាដា​នឹងត្រូវ​បាន​កោះហៅ​ដើម្បី​បង្ក្រាប​កោលាហល​ក្នុង​អាមេរិក​។ (​កាលពី​ចុងឆ្នាំ ២០១៥ គាត់​បាន​ទស្សន៍ទាយ​អំពី​ចលាចល​បោះឆ្នោត​អាមេរិក​ត្រូវ​ផងដែរ​)​។​
​    ​៧. អាមេរិក​នឹង​ជួប​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ​អំឡុង​រដូវក្តៅ ២០១៧ ចំណែកឯ​អឺរ៉ុប​វិញ​ជួប​គ្រោះទឹកជំនន់​។ 
​    ​៨. នឹងមាន​ភ្លើង​ឆេះ​នៅ​សភាជាតិ​អង់គ្លេស​។​


​    ​៩. សង្គ្រាម​ថ្មី​នឹង​កើតឡើង​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ខណៈដែល​បដិវត្តន៍​ផ្ទុះឡើង​នៅ​អ៊ុ​ស​បេ​គី​ស្ថាន​។​


​    ​១០. ផ្ទុះ​ភ្នំភ្លើង​នៅ​អ៊ី​ស្លង់​បង្កឱ្យមាន​ពពក​ពុល​គ្របដណ្តប់​ដល់​ប្រទេស​ន័​រ​វែ​ស​។​
​    ​១១. នឹងមាន​ជម្លោះ​រវាង​ចិន​និង​អាមេរិក នៅពេលដែល​កុំព្យូទ័រ​ផ្កាយរណប​ត្រូវបាន​ហ៊ែ​ក (Hack)​។​
​    ​១២. ជប៉ុន​នឹង​ផ្តួចផ្តើម​ការប្រណាំង​ប្រជែង​សព្វាវុធ​មុនគេ​នៅ​ចុង​បូព៌ា បន្ទាប់ពី​មានការ​បង្ករឿង​ពី​ចិន​និង​កូរ៉េខាងជើង​។ 


​    ​១៣. គីម​ជុង​អ៊ុន​នឹង​អស់អំណាច​ត្រឹម​ចុងឆ្នាំ ២០១៧ ឬ​មិន​អ៊ីចឹង​នៅ​ចុងឆ្នាំ ២០១៨​។ 


​    ​១៤. អាច​ផ្ទុះ​ជម្លោះ​ធំ​នៅ​ព្រំដែន​ចិន​និង​ឥណ្ឌា​ជុំវិញ​ព្រំដែន​ខាងជើង​តំបន់​កា​ស្មៀ​រ​។ 
​    ​១៥. ភេរវជន​វាយប្រហារ​អាវុធ​ជីវសាស្ត្រ​ឬ​ឧស្ម័ន​ពុល​មកលើ​សាលារៀន​នៅ​តំបន់​អឺរ៉ុប​។​
​    ​១៦. សម្ព័ន្ធភាព​រវាង​អាមេរិក​និង​រុស្ស៊ី​នឹង​ពុះ​ច្រៀក​ប្រទេស​ស៊ី​រី​។ ចុងក្រោយ​ស៊ី​រីនឹង​ត្រូវ​បោះបង់ចោល​ប្រៀប​បីដូច​ជា​ដី​ឥតប្រយោជន៍​មួយ​ដុំ​។ 
​    ​១៧. ថ្ងៃទី ២១ សីហា ២០១៧ សូរ្យគ្រាស​លើ​ប្រទេស​អាមេរិក​កើតឡើង​ដំណាលគ្នា​នឹង​ការដួលរលំ​ផ្សារ​ហ៊ុន​ដ៏​ធំ និង​អតិផរណា​រយៈពេល​វែង​។ 


​    ​១៨. ខែធ្នូ ២០១៧ ឬ​អាច​ឈានដល់​ពាក់កណ្តាល​ឆ្នាំ​២០១៨ នឹងមាន​ផ្តាសាយ​ថ្មី​ចម្លែក​ផ្ទុះ​រាលដាល​សម្លាប់​មនុស្ស​ជាច្រើន​ជុំវិញ​ពិភពលោក​។ 
​    ​១៩. នឹងមាន​ការប៉ុនប៉ង​ធ្វើឃាត​និង​ចាប់ពង្រត់​សម្តេច​ប៉ាប​នៅ​បុរី​វ៉ា​ទី​កង់​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត