samsung-banner
adverise with khmeread

ប៉ូលិស​ប៉ុស្តិ៍​ច្បារអំពៅ​២​វ៉ៃខ្នោះ​ជនសង្ស័យ​ ២​ នាក់​កំពុងជក់​គ្រឿងញៀន​

1

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ច្បារអំពៅ​២ បាន​ចុះបង្ក្រាប​ជាក់ស្តែង​ករណី ជួញដូរ​ដោយ​ខុសច្បាប់​នូវ សារធាតុ​ញៀន​ឃាត់​ជនសង្ស័យ​២​នាក់ ក្នុងចំណោម​បក្ខពួក​ចំនួន​៣ នាក់​នៅ​ចំណុច​សំណង់​មិន​រាបរយ ផ្ទះជួល​គ្មាន​លេខ​មាត់ទន្លេ ភូមិ​ដើម​ចាន់​១ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១​ មករា ឆ្នាំ​២០១៧​ ម៉ោង​១០​ព្រឹក​នេះ។​

    ប៉ូលិស​ប៉ុស្តិ៍​ច្បារអំពៅ​២​បា​ឱ្យដឹងថា ជនសង្ស័យ​២ នាក់​រួមមាន ១-​ឈ្មោះ ទេព ពិសិដ្ឋ  ភេទ​ប្រុស អាយុ​៣០ឆ្នាំ ជនជាតិខ្មែរ  មុខរបរ​ជាង​ជួសជុល​រថយន្ត ស្នាក់នៅ ផ្ទះ​គ្មាន​លេខ  ភូមិ​ឃុំស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល (​ឃាត់ខ្លួន​) ​និង​២-​ឈ្មោះ ឡេង សុផល ភេទ​ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់​ក្រដាស់ ស្នាក់​នៅផ្ទះ​លេខ​៩២ ភូមិ​សន្សំ​កុសល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​)។​

    វត្ថុតាង​ដកហូត​រួមមាន​ ក្រាម​ពណ៌​ស​ថ្លា​ចំនួន ៧​កញ្ចប់​តូច (​សង្ស័យ​សារធាតុ​ញៀន​),​ ​ម៉ូតូ​១​គ្រឿង​ម៉ាក់​គុប សេ​៥០ ពណ៌ទឹក​ប្រាក់ ពាក់ស្លាកលេខ​ភ្នំពេញ ​1R -6814,​ ដាវ​ចំនួន ២ ​ដើម និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​ចំនួន ២ ​កំ​ប្លេ។​

    ប៉ូលិស​បន្តថា កម្លាំង​ប៉ុស្តិ៍​ល្បាត​ក្នុង​មូលដ្ឋាន ដល់​ចំណុច​ខាងលើ​មានការ​សង្ស័យ បាន​ត្រួត​ពិនិត្យឃើញ​សារធាតុ​ញៀន​ចំនួន ៧ កញ្ចប់​តូច និង​ឧបករណ៍​សម្រាប់​ជក់​មួយចំនួន​នៅជាប់​នឹង​ខ្លួន​ជនសង្ស័យ​ចំនួន២​នាក់ រួច​នាំមក​ប៉ុស្តិ៍​ធ្វើការ​សារ​សួរ​កំណត់ហេតុ តែម្តង​។​

    ជន​សង្ស័យ​បាន​សារភាព ខ្លួន​ឈ្មោះ ទេព ពិសិដ្ឋ​បា ពិតជា​បាន​ប្រព្រឹត្តិ​ប្រើប្រាស់​សារធាតុ​ញៀន​ពិតប្រាកដ​មែន​។​

    បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង បញ្ជូនទៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​ចាត់ការ​បន្ត​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់