adverise with khmeread 2

ពលរដ្ឋចាប់ចោរលួចទូរស័ព្ទម្នាក់វាយស្ទើរស្លាប់ស្ទើររស់ទើបប្រគល់ឱ្យសមត្ថកិច្ច

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្សពួក​៣​នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ដេញចាប់បាន បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ ហើយ​ត្រូវបាន​ម្ចាស់​ទាន់​ស្រែក​ឆោឡោឡើង​បង្ក​ការភ្ញាក់ផ្អើល និង​វាយ​ស្ទើរ​ស្លាប់​ស្ទើរ​រស់ កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​១៨២ កែង​នឹង​ផ្លូវ​លេខ​៦៣ ស្ថិតក្នុង​សង្កាត់​បឹងរាំង​ខណ្ឌដូនពេញ ។​

       តាម​ការរៀបរាប់​ពី​បុរស​ជា​សន្តិសុខ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គឺ​គាត់​បាន​ដេក​យាម​នៅខាងមុខ​ផ្ទះ​តាម​បណ្តោយ​ផ្លូវ​លេខ​២០០ ស្រាប់​តែមាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៣​នាក់ បានធ្វើ​សកម្មភាព​ចូលក្នុង​រើកកាយ​មុង​របស់ខ្លួន បំណង​លួ​យ​ទូរស័ព្ទ​ដែល​នៅក្បែរនោះ ។​
   ពេលនោះ​គាត់​ក៏បាន​ស្រែក​ឆោឡោឡើង​ជនសង្ស័យ​ក៏បាន​នាំគ្នា​រត់ ហើយ​សន្តិសុខ​ក៏​ដេញតាម​ពីក្រោយ និង​ត្រូវ​ជនសង្ស័យ​រើស​ដុំថ្ម​គប់​តដៃ តែ​ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​ជិត​នោះ​ព័​ទ្ឋ​ចាប់បាន​ម្នាក់ នៅតាម​បណ្តោយ​ផ្លូវ​លេខ​៦៣ កែង​នឹង​ផ្លូវ​លេខ​១៨២ និង​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​ស្ទើរ​ស្លាប់​ស្ទើរ​រស់ សន្លប់​ស្តូកស្តឹង​នៅនឹងកន្លែង ទើប​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ឱ្យមក​យក ។​

          ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​មកដល់​កន្លែងកើតហេតុ និង​បាន​នាំ​ជនសង្ស័យ​ទៅ​ឃុំខ្លួន​នៅ​បុ​ស្តិ៍​បឹងរាំង ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕


adverise with khmeread

មតិយោបល់