ប៉ូលិស​ស្រុក​ស្នួល បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់​

    ក្រចេះ ៖ ជនសង្ស័យ​ម្នាក់​និង​វត្ថុតាង​ថ្នាំញៀន​ ត្រូវបាន​ប៉ូលិស​ស្រុក​ស្នួល​បញ្ជូនទៅ​សាលាដំបូង​ខេត្តក្រចេះ នា​ថ្ងៃនេះ បន្ទាប់ពី​បង្ក្រាបបាន​កាលពី​ថ្ងៃទី​៣០ ​ធ្នូ​កន្លងទៅនេះ។​

    លោក​វរសេនីយ៍ត្រី ប៊ុត នឿន​ អធិការរង​ប៉ូលិស​ស្រុក​ស្នួល បានឱ្យដឹងថា ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់ ត្រូវបាន​កម្លាំង​ប៉ូលិស​ល្បាត​ស្រុក ចាប់​ឃាត់ខ្លួន​ជាមួយនិង​គ្រឿងញៀន​តូចធំ ចំនួន​៥​កញ្ចប់ កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែធ្នូ ​កន្លងទៅនេះ។​

    លោក​បន្តថា ជនសង្ស័យ​ដែល​ត្រូវ​ប៉ូលិស​ស្រុក​ស្នួល​ឃាត់ខ្លួន​នេះ ឈ្មោះ អ៊ុំ សម្ផស្ស អាយុ​២៤​ឆ្នាំ រស់នៅ​ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ ត្រូវបាន​ប៉ូលិស​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី៕

adverise with khmeread