samsung-banner
adverise with khmeread

អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​គ្រឿងញៀន​ ២​ ករណី​ក្នុង​ថ្ងៃ​ជាមួយគ្នា​

Image3

    ភ្នំពេញ ៖ ជនសង្ស័យ​៧​នាក់​និង​ថ្នាំញៀន​៨១​កញ្ចប់​នឹងត្រូវ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូនទៅ​តុលាការ​ស្អែក​នេះ  បន្ទាប់ពី​បានធ្វើការ​បង្ក្រាប ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿង​ញៀន ២​ករណី​បន្តបន្ទាប់​គ្នា​កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៦ កន្លងទៅនេះ។​

    ករណី​ទី​១-​នៅវេលា​ម៉ោង​១២ ​និង​៣០​នាទី ថ្ងៃទី៣០ ​ធ្នូ ​២០១៦ នៅ​ចំណុច​ផ្ទះ​ដី​ឡូ​តិ៍​ទុកចោល ក្រុមទី​១៧ ភូមិ​ឬ​ស្សី​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌមានជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន០៥​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន និង​ដកហូត​ថ្នាំញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា បាន​ចំនួន​៤​កញ្ចប់ ដប​សម្រាប់​ជក់​ថ្នាំ​២ ដាវ​១​ដើម រណា​អា​ទឹកកក​១ និង​ថង់​សម្រាប់​ច្រក​ថ្នាំញៀន​មួយចំនួន​។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​រួមមាន ១.​ឈ្មោះ សេង ច​ន្ដា ភេទ​ប្រុស អាយុ២៣​ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ​ភូមិ​ឬ​ស្សី សង្កាត់ស្ទឹងមានជ័យ​, ២.​​ឈ្មោះ គឹម ធី​អេ ភេទ​ប្រុស អាយុ២៤​ឆ្នាំ មុខរបរ កម្ម​ករលក់​គ្រឿងសំណង់​ស្នាក់នៅ​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ​, ៣.​ឈ្មោះ ​សឿង ពិសី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​រើស​អេតចាយ កន្លែង​ស្នាក់នៅ​មិន​ពិតប្រាកដ​, ៤.​ឈ្មោះ ​ទូច ភាព ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ​រើស​អេតចាយ ស្នាក់​នៅផ្ទះ​អង្គការ ភូមិ​ឬ​ស្សី ៣ ​និង​៥.​​ឈ្មោះ ហុ​ល ហេង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​រើស​អេតចាយ ស្នាក់​នៅផ្ទះ​អង្គការ ភូមិ​ឬ​ស្សី​៣។​

    ករណី​ទី​២-​នៅវេលា​ម៉ោង​៥ ​និង​៣០​នាទី​ល្ងាច ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​រោងចក្រ​ឆ្នាំង ស្ថិត​ក្នុងភូមិ​២១ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌដូនពេញ​ សហការ​ជាមួយ​ការិយាល័យ​គ្រឿងញៀន បង្ក្រាប​ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ព្រមទាំង​ដកហូត​ថ្នាំញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​បាន​ចំនួន​ ៧៧ ​កញ្ចប់​ផងដែរ​។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បានរួម​មាន ១.​ឈ្មោះ រ៉ុង ពន្លក ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ភូមិ​២១ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក​ (​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម​ក្នុង​ប្លុក​រោងចក្រ​ឆ្នាំង​) ​និង២.​ឈ្មោះ ច័ន្ទ មករា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​លេខ​៤៦០ សង្កាត់​ទួល​ទំពូង ខណ្ឌចំការមន​។​

    បច្ចុប្បន្ន​ជ​ង្ស័​យ​ទាំង​៧​នាក់ រួមជាមួយ​ថ្នាំញៀន​៨១​កញ្ចប់ ត្រូវបាន​ការិយាល័យ​ជំនាញ​នៃ អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុងធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ តុលាការ​ដើម្បី​ផ្តន្ទាទោស​តាម​និតិ​វិធី​ច្បាប់​នា​ថ្ងៃស្អែក​នេះ៕​

adverise with khmeread

មតិយោបល់