អ្នកចាត់ការក្រុមជម្រើសជាតិហូឡង់ប្រាប់ Memphis Depay ឱ្យចេញពីក្លឹបបិសាចក្រហមដាច់ខាតនៅខែមករានេះ

    ​Memphis Depay ត្រូវបាន​ប្រាប់​ឱ្យ​ចាក​ចេញពី​ក្លឹប​បិសាច​ក្រហម Manchester United ក្នុង​ទីផ្សារ​ដោះដូរ​ខែមករា​នេះ ដើម្បី​ជា​ប្រយោជន៍​នៃ​អាជីព​បាល់ទាត់​អន្តរជាតិ​របស់គាត់​។​

​    ​ហើយ​តារាបាល់ទាត់​អន្តរជាតិ​ហូ​ឡង់​រូបនេះ គួរតែ​យកចិត្តទុកដាក់​សម្រាប់​រឿងនេះ ដោយសារតែ​មនុស្ស​ដែល​កំពុង​ជំរុញ​ឱ្យ​គាត់​ចាក​ចេញពី​ទឹកដី Old Trafford គឺជា​អ្នកចាត់ការ​ទូទៅ​ក្រុមបាល់ទាត់​អន្តរជាតិ​ហូ​ឡង់​លោក Danny Blind ។​

​    ​Depay មិនត្រូវ​បានដាក់​បញ្ចូល​ជា​ជម្រើស​ដំបូង​របស់លោក Jose Mourinho ចាប់តាំងពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ហើយ​អ្នកចាត់ការ​ទូទៅ​រហស្ស​នាម Special One បានទទួល​ស្គាល់​កាលពី​ថ្ងៃ​សុក្រ​ថា តារាបាល់ទាត់​វ័យ ២២​ឆ្នាំ​រូបនេះ មិនត្រូវ​រាប់បញ្ចូល​ក្នុង​ឈុត​ជម្រើស​របស់ខ្លួន ដោយសារតែ​គាត់​ចង់​ចាក​ចេញពី​ក្លឹប​។​

​    ​ភាពល្បីល្បាញ​របស់ Depay ហាក់​បាន​ស្ងប់ស្ងាត់​យ៉ាងខ្លាំង​ក្នុងអំឡុង​ការចំណាយ​ពេល ១៨​ខែ​របស់គាត់​ស្នាក់​នៅលើ​ទឹកដី Special One ដែល​បានធ្វើឱ្យ​លោក Danny Blind ព្រមាន​រូបគាត់​អំពី​ផលប៉ះពាល់​ដល់​អាជីព​នៃ​បាល់ទាត់​អន្តរជាតិ​សម្រាប់​តារាបាល់ទាត់​រូបនេះ​។​

​    ​ខ្សែប្រយុទ្ធ​ស្លាប​រូបនេះ បានធ្វើ​ដំណើរ​ជាមួយនឹង​ការសន្យា​ជាច្រើន ពេលដែល​លោក Louis van Gaal បាន​បោះ​កញ្ចប់​ទឹកប្រាក់​ចំនួន ២៥​លាន​ផោន​ទៅឱ្យ PSV Eindhoven សម្រាប់​រូបគាត់​នៅក្នុង​ឆ្នាំ​២០១៥៕

1 adverise with khmeread
ប្រភព៖ Metro

មតិយោបល់