samsung-banner
adverise with khmeread

Jurgen Klopp និយាយថាការប្តូរតាក់ទិកជួយឱ្យហង្សក្រហមឈ្នះមេឃខៀវ

1

    ​លោក Jurgen Klopp បាន​ទទួលស្គាល់ថា គាត់​បាន​បង្ខំចិត្ត​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​នៃ​ការប្រកួត​របស់ខ្លួន ក្នុងអំឡុង​ការប្រកួត​ឈ្នះ​ក្នុង​លទ្ធផល ១-០ របស់​ហង្ស​ក្រហម Liverpool ទៅលើ​ក្រុម​មេឃ​ខៀវ Manchester City ក្នុង​ក្របខ័ណ្ឌ Premier League កាលពី​យប់​ថ្ងៃ​សៅរ៍​។​

​    ​Georginio Wijnaldum បានតែ​ត​ទម្លាយ​សំណាញ់​ដែលជា​គ្រាប់​បាល់​តែមួយគត់​បានកើត​ឡើង​នៅលើ​ទឹកដី Anfield ក្រោយពី​ការបញ្ជូន​បាល់​ដ៏​ល្អ​ពី​ការ​វាយ​កាត់​បំ​ផ្លោង​របស់ Adam Lallana នៅ​នាទី ទី​ប្រាំបី​។​

​    ​លទ្ធផល​នេះ​បាន​ក្លាយទៅជា​ជ័យជម្នះ​៤​លើក​ជាប់ៗ​គ្នា​សម្រាប់​ហង្ស​ក្រហម​ដើម្បី​រក្សា​តំណែង​ក្នុង​ចំណាត់ថ្នាក់​ទី​ពីរ ដែល​បាន​វ៉ា​ដាច់​ចំណាត់ថ្នាក់​ទី​បី​មេឃ​ខៀវ​ចំនួន​បួន​ពិន្ទុ និង​បន្ត​ប្រដេញ​តាម​កំពូល​តារាង​តោ​ខៀវ Chelsea ចំនួន​ប្រាំមួយ​ពិន្ទុ​ដដែល ខណៈដែល​ក្រុម​តោ​ខៀវ​នៅតែ​បន្ត​ភាពជោគជ័យ​របស់ខ្លួន​យ៉ាង​គគ្រឹកគគ្រេង​។​

​    ​ទោះបីជា​ទទួលបាន​ភាព​ជោគជ័យ​យ៉ាងណាក្តី លោក Klopp មាន​អារម្មណ៍​ថា ក្រុម​របស់គាត់​គឺ​មិនទាន់​លេង​ដល់​កម្រិត​កំពូល​របស់ខ្លួន​នោះឡើយ និង​បាន​ផ្លាស់ប្តូរ​វិធីសាស្ត្រ​របស់​ពួកគេ​ដើម្បី​ទប់ទល់​នឹង​មេឃ​ខៀវ​។​

​    ​គាត់​បានបញ្ជាក់​ទៅកាន់​ទូរទស្សន៍ BT Sport 1 ថា "​ការប្រកួត​ដូចនេះ គឺ​ពិតជា​លំបាក លំបាក​យកតែ​មែនទែន ហើយ​យើង​មិនមាន​ផែនការ​ច្បាស់លាស់​តាំងពី​តង់​ទីមួយ​ទើប​ដាក់​កីឡា​ករពេញៗ​មុខ​ទី ប៉ុន្តែ​អ្នក​ត្រូវតែ​ស្គាល់​ការប្រកួត​បែបនេះ អ្នក​ត្រូវតែ​សម្រប​តាម​ការប្រកួត​បែបនេះ​"៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់