វីរបុរសបិសាចក្រហមជឿថា Henrikh Mkhitaryan ជាអ្នកជំនួសតំណែងរបស់ Rooney រយៈពេលវែង

    ​វីរបុរស​កាំភ្លើង​ធំ Arsenal លោក Ian Wright ជឿជាក់ថា បិសាច​ក្រហម Manchester United ទទួលបាន​អ្នក​ស្នង​តំណែង​ដ៏​មាន​សក្តានុពល​របស់ Wayne Rooney ជាស្រេច​នៅឯ​ក្លឹប​មួយ​នេះ​។​

​    ​អតីត​ខ្សែប្រយុទ្ធ​ដ៏​ល្បីល្បាញ​លោក Wright គិតថា កីឡាករ​ទើបនឹង​ចុះហត្ថលេខា​ចុះចូល​ក្នុង​ទីផ្សារ​រដូវក្តៅ​កន្លងទៅនេះ Henrikh Mkhitaryan អាច​នឹង​ចាប់យក​តួនាទី​ដ៏​ស័ក្តិសម​បំផុត​សម្រាប់​ប្រធាន​ក្រុម​វ័យ ៣១​ឆ្នាំ Rooney ក្នុង​ថ្ងៃ​អនាគត​។​

​    ​លោក Wright បាន​បញ្ជក់​ទៅកាន់​ទូរទស្សន៍ BBC Five Live ថា "​បិសាច​ក្រហម​មិនបាន​ចាប់ផ្តើម​បានល្អ​នោះឡើយ ហើយ​ពួកគេ​កំពុង​ព្យាយាម​ដើម្បី​ធ្វើឱ្យ​ពួកគេ​ឆ្ពោះទៅមុខ​។​

​    ​Mourinho កំពុង​ដោះស្រាយ​បញ្ហា​ដើម្បី​កែប្រែ​ក្រុម​គាត់​ឆ្ពោះទៅរក​ភាពខ្លាំង និង​ស្វែងរក​តួនាទី​ស័ក្តិសម​សម្រាប់​កីឡាករ​ខ្លួន​។ គាត់​មាន Marcos Rojo និង Phil Jones នៅ​តំបន់​ការពារ​យ៉ាងរឹងមាំ​។ Pogba គឺ​លេង​បាន​យ៉ាង​ល្អ​។ ខ្ញុំ​គិតថា Mkhitaryan គឺជា​កីឡាករ​ស័ក្តិសម​បំផុត​សម្រាប់​ជំនួស​តំណែង​របស់ Wayne Rooney​។​

​    ​អ្នកដឹង​ពី​រឿង​ទាំងនោះ ជាមួយនឹង​គុណភាព​នៃ​កីឡាករ​ដែល​ពួកគេ​មាន បច្ចុប្បន្ន​ពួកគេ​កំពុងតែ​រឹងមាំ​ឡើង​ហើយ​។ អ្នក​ត្រូវតែ​និយាយថា Man United នឹង​ខ្លាំង​នៅ​ចុងរដូវ​កាល​នេះ​"៕

1
adverise with khmeread
ប្រភព៖ Metro
Loading ad ...