ចាំ​កូនសិស្ស​ឈិន​ឡុង​ម្នាក់នេះ​ទេ​? គាត់​ចង់​ក្លាយជា​តារា K-Pop របស់​កូរ៉េ​ក្នុង​ឆ្នាំ​២០១៧

    ​តារា​សម្ដែង​វ័យក្មេង Jaden Smith មាន​គម្រោង​ចង់​ក្លាយជា​តារា K-Pop នៅ​ឆ្នាំ​ថ្មី​នេះ​។​

​    ​កាលពី​ថ្មីៗ​នេះ តារា​វ័យ ១៨ ឆ្នាំ​រូបនេះ​បាន​សរសេរ​នៅលើ Twitter កោតសរសើរ​ចំពោះ​តារាចម្រៀង​ប្រុស​កូរ៉េ G-Dragon សមាជិក​ក្រុម Big Bang និង​ថា G-Dragon ជា​អ្នក​បំផុសគំនិត​របស់​គាត់​ឡើង​។​

​    ​ពីរ​សប្ដាហ៍​ក្រោយមក គាត់​បាន​ផុស​នៅលើ Twitter អំពី​ការសម្រេចចិត្ត​ដ៏​ខ្លាំងក្លា​របស់គាត់​ចង់​ក្លាយជា​តារា K-Pop មួយរូប​។​

​    ​នៅពេល​អ្នកគាំទ្រ​សួរ​គាត់​ថា​តើ​ការសម្រេចចិត្ត​នេះ​ច្បាស់​ដែរ​ឬ​អត់​? គាត់​បាន​និយាយថា​គាត់​បានសម្រេច​ចិត្ត​ច្បាស់​ណាស់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត