samsung-banner
adverise with khmeread

ប្តី​ប្រច័ណ្ឌ​និង​ញៀន​ថ្នាំ​ដាក់​ថ្នាំ​កណ្តុរ​បំពុល​ប្រពន្ធ​ឱ្យស្លាប់

Untitled 1

    ភ្នំពេញ ៖ មាន​ករណី​ប៉ុនប៉ង​មនុស្សឃាត​មួយ​រវាង​ប្តី​-​ប្រពន្ធ​វ័យក្មេង ដែល​សង្ស័យ​ផ្តើមចេញពី​ការ​ប្រច័ណ្ឌ និង​ញៀន​ថ្នាំផង បណ្ដាលឱ្យប្តីមានចិត្ត​ដាក់​ថ្នាំ​កណ្តុរ​មក​បំពុល​ប្រពន្ធ​ឱ្យស្លាប់ តែ​នឹកឃើញ​ស្តាយក្រោយ ក៏​បញ្ជូន​នាង​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ហើយ​ប្តី​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ។​

    រឿងហេតុ​ខាងលើនេះ​កើតឡើង​តាំងពី​វ​លា​ម៉ោង​១១​កន្លះ​ថ្ងៃទី​៣០ ​ធ្នូ មកម្ល៉េះ នៅ​ចំណុច​បន្ទប់​ជួល​លេខ​១០ ផ្លូវលំ ភូមិ​-​សង្កាត់​ត្រ​ពង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ប៉ូលិស​និយាយថា បុរស​ជា​ប្តី​ដែល​ប៉ូលិស​ឃាត់ខ្លួន​ឈ្មោះ ទូច សំអឿន អាយុ​២២​ឆ្នាំ ​មុខរបរ​គ្មាន ស្នាក់នៅ​ផ្ទះជួល​ខាងលើ​។ ​ចំណែក​ប្រពន្ធ​ឈ្មោះ​ ហុង ស្រី​កា អាយុ​២១​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់នៅ​ជាមួយគ្នា​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ។​

    ប៉ូលិស​បន្តថា មុន​ពល​កើតហេតុ បុរស​ជា​ប្តី​បាន​តេ​តាម​ទូរស័ព្ទ​ហៅ​ប្រពន្ធ​មក​ផ្ទះ​ថា មក​ហូបបាយ​។ ពេលនោះ​បុរស​ជា​ប្តី​បាន​រោយ​ថ្នាំ​កណ្តុរ​ឱ្យ​ប្រពន្ធ​ហូប​ក្នុង​គោលបំណង​សម្លាប់។ ពេល​នាង​ប្រកាច់​សន្លប់​ស្តូកស្តឹង​ទើប​ហៅ​ឡានពេទ្យ​ចោមចៅ​មក​ដឹក​យកទៅ​សង្គ្រោះ តែ​សភាព​អ្នកជំងឺ​ធ្ងន់ធ្ងរ​ទើប​គ្រូពេទ្យ​បញ្ជូនទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ហើយ​ប្តី​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅពេលនោះ​តែម្តង។​

    បច្ចុប្បន្ន បុរស​ជា​ប្តី​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ហើយ​សាកសួរ​នាំ​រឿង​ចាត់ការ​តាម​នីតិវិធី។ រីឯ​ប្រពន្ធ​រងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈនៅឡើយ​៕

adverise with khmeread

មតិយោបល់